តៃវ៉ាន់៖ Show Luo ដែលជាតារាចម្រៀង និងសម្តែងល្បីឈ្មោះមួយរូបប្រចាំកោះតៃវ៉ាន់ បានធ្លាក់ដល់បាត ក្រោយផ្ទុះរឿងអាស្រូវលួចក្បត់មិត្តស្រីខ្លួន ដែលបានរាប់អានគ្នាអស់រយៈពេលជិត១០ឆ្នាំ។ ក្នុងរយៈពេលនៃការរាប់អានគ្នា, Grace Chow អតីតមិត្តស្រីរបស់ Show Luo បាននិយាយថា នាងមិនដែលឆែកទូរសព្ទរបស់មិត្តប្រុសខ្លួនឡើយ ហើយនាងក៏មិននឹកស្មានថាមិត្តប្រុសខ្លួន បានលួចប្រើទូរសព្ទមួយគ្រឿងទៀត ដើម្បីទាក់ទងមនុស្សស្រីដទៃទៀតនៅពេលដែលនាងមិននៅនោះដែរ។

ក្រោយពីដឹងការពិត Grace Chow ក៏បានបកអាក្រាតការពិតថា Show Luo បានលួចក្បត់នាង ជាហេតុធ្វើឱ្យផ្អើលអស់ពិភពសិល្បៈ និងសារព័ត៌មាន។ Grace Chow បានបញ្ជាក់ថា ដើមឡើយនាងមិនចង់បង្ហាញពីការពិតនៃការផិតក្បត់របស់ Show Luo ឡើយ ប៉ុន្តែនាងមិនចង់ឃើញមនុស្សស្រីដទៃរងគ្រោះ ដោយសារអតីតមិត្តប្រុសខ្លួនកាន់តែច្រើនជាងនេះ។ នាងបានបន្តថា ការបែកគ្នានេះ មិនបានធ្វើឱ្យនាងមានភាពឈឺចាប់អ្វីឡើយ ព្រោះគេគ្មានតម្លៃនឹងធ្វើឱ្យនាងត្រូវខូចចិត្ត។

គួរបញ្ជាក់ដែរថា Show Luo ក៏ធ្លាប់មានរឿងអាស្រូវផ្លូវភេទជាច្រើនមកហើយ តែបញ្ហាលើកនេះ ជាមួយអតីតមិត្តស្រីលោក បានធ្វើឱ្យកេរ្តិ៍ឈ្មោះដែលបានសាងឡើងអស់រយៈពេលជាច្រើនឆ្នាំ ត្រូវធ្លាក់ដល់បាត ដោយកម្មវិធីកម្សាន្តនានាបានបដិសេដលោក។ រីឯភាពយន្តដែលលោកត្រូវសម្តែងក៏ត្រូវប្តូរតួផ្សេងមកជំនួស និងម៉ាកយីហោល្បីៗដែលជ្រើសរើសលោក ឱ្យធ្វើជាឯកអគ្គរាជទូតសុច្ឆន្ទៈ ក៏ត្រូវលុបចោលការងារជាមួយលោកជាបន្តបន្ទាប់ផងដែរ៕ RR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ