ការអង្គុយ នៅមុខកុំព្យួទ័រ យូររយៈពេល ៦ម៉ោង ឬ ជាច្រើនជាងនេះ  អាចធ្វើឱ្យអ្នមានអារម្មណ៍ ស្មុគស្មាញ (stress) និង ធ្វើឱ្យភ្នែក របស់អ្នក ស្រវំាង និង នឿយហត់ឮដោយសារតែការសម្លឹង មើលកញ្ចក់កុំព្យួទ័រ។ជាពិសេស សំរាប់អ្នកធ្វើការ ជាមួយនឹងកុំព្យួទ័រច្រើន។

ខាងក្រោមនេះ ជាវិធី ងាយៗ ដើម្បីឱ្យ បានសំរាកគ្រប់គ្រាន់ និង មានសុខភាពល្អ៖

១/ នៅពេលអ្នកកំពុងធ្វើការ នៅមុខកុំព្យួទ័រអ្នកត្រូវអង្គុយនៅឱ្យឆ្ងាយពី កុំព្យួទ័រចំងាយ០.៥ម៉ែត្រ (កន្លះម៉ែត្រ) ដើម្បីកុំឱ្យពន្លឺជះចំភ្នែករបស់អ្នកខ្លាំងពេក។

២/ ជារៀងរាល់ពេល ១០នាទី ឬ ៣០នាទី ម្តង អ្នកត្រូវដើរចេញពីមុខកញ្ចក់កុំព្យួទ័រដោយ ដើរចុះ ឡើង យឺតៗ ធ្វើបែបនេះ អាចជួយថែរក្សា និង ការពារភ្នែករបស់អ្នកមិន ឱ្យឈឺ និង មានសុខភាពថែមទៀតផង។

៣/ ជាពិសេស នៅពេលដែលរបស់អ្នក ចាប់ផ្តើមក្តៅអ្នកត្រូវបិទភ្នែក ឬសម្លឹងវត្ថុដែលមានពណ៌បៃតងភ្លាម ដើម្បីឱ្យភ្នែក  ទទួលបានការសំរាកគ្រប់គ្រាន់  ឬ អ្នកត្រូវដើរចេញទៅក្រៅ ប្រមាណជា ៥នាទី សម្លឹងមើលរុក្ខជាតិពណ៌បៃតង៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ