លោក Robert Kiyosaki អ្នកជំនួញ និងជាអ្នកសរសេរសៀវភៅដ៏ល្បីនៅលើពិភពលោក ហើយសៀភៅរបស់គាត់ត្រូវបានលក់ដាច់បំផុតនៅក្នុងពិភពលោក និងត្រូវបានគេបកប្រែជាច្រើនភាសា។

លោកជាអ្នកវិនិយោគិន សហគ្រិន និងវាគ្មិនលើកទឹកចិត្តដ៏ឆ្នើម។ លោកគឺជាមនុស្សម្នាក់ ដែលល្បីល្បាញលើការនិពន្ធសៀវភៅ ឪពុកអ្នកមានបង្រៀងកូនអ្នកក្រ (Rich Dad Poor Dad) ។ នេះគឺជាសៀវភៅដែលបានផ្លាស់ប្តូរផ្នត់គំនិតមនុស្សរាប់រយលាននាក់ នៅជុំវិញពិភពលោក ដែលគិតពីលុយ។

ខាងក្រោមនេះ គឺជាសម្រង់សម្តីខ្លះៗរបស់លោក ដែលបានផ្លាស់ប្តូរផ្នត់គំនិតក្នុងការបង្កើតទ្រព្យធន។

១) “អ្នកឈ្នះ គឺមិនខ្លាចបាត់បង់ តែអ្នកបាត់បងតែងតែខ្លាច។ បរាជ័យគឺជាផ្នែកមួយនៃដំណើការជោគជ័យ។ មនុស្សដែលគេចចេញពីភាពបរាជ័យ គឺកំពុងគេចពីភាពជោគជ័យ”។

២) “មិនមានអ្នកវិនិយោគ និងជំនួញណាអាក្រក់នោះទេ តែមានអ្នកវិនិយោគ និងសហគ្រិនអាក្រក់” ។

៣) “បើអ្នកចង់ក្លាយជាអ្នកមាន អ្នកត្រូវតែបង្កើតបណ្តាញជាមួយអ្នកមាន ឬអ្នកដែលអាចជួយអ្នកឲ្យក្លាយជាអ្នកមានបាន”។

៤) “អ្នកមានទ្រព្យធនធំៗនៅក្នុងពិភពលោកគេកសាងបណ្តាញ នរណាៗក៏ស្វែងរកការងារធ្វើ”។

៥) “ប្រសិនបើអ្នកចង់បានអនាគតដ៏រឹងមាំ អ្នកត្រូវបង្កើតវា។ អ្នកអាចទទួលបន្ទុកលើអនាគតរបស់អ្នក នៅពេលអ្នកគ្រប់គ្រងប្រភពចំណូលរបស់អ្នកបានត្រឹមត្រូវ។

៦) បើសិនអ្នកចង់ក្លាយជាអ្នកមាន អ្នកត្រូវតែអភិវឌ្ឍន៍នូវចក្ខុវិស័យរបស់អ្នក និងសម្លឹងទៅអនាគតឱ្យបានវែងឆ្ងាយ”។

៧) “អ្នកនឹងមានកំហុស ប៉ុន្តែបើងអ្នករៀនពីកំហុសទាំងនោះ។ កំហុសទាំងនោះនឹងក្លាយជាមេរៀន ហើយមេរៀននោះនឹងក្លាយជាទ្រព្យសម្បត្តិស្តុកស្តម្ភ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ