មានមនុស្សជាច្រើនបានឆ្លើយសំណួរនេះដោយមានគំនិតខុសៗគ្នា។ អ្នកខ្លះថាត្រូវរកការងារធ្វើសិន ចាំរៀនបន្តក៏មិនយឺតពេលដែរ ណាមួយការងារសំខាន់ជាងការសិក្សាព្រោះការងារជាអ្នកបង្រៀនយើង ហើយការសិក្សាបានត្រឹមតែទ្រឹស្តីប៉ុណ្ណោះ មិនមានការអនុវត្តជាក់ស្តែងទេ។
អ្នកខ្លះយល់ថារៀនបន្តល្អជាង ព្រោះបើបានអនុបណ្ឌិត វាងាយរកការងារធ្វើហើយក៏មានប្រាក់ខែច្រើនដែរ។ ម៉្យាងវិញទៀតកំរិតវប្បធម៌ខ្ពស់ធ្វើអោយយើងមានមោទនភាព និងកេរ្តិ៍ឈ្មោះក្នុងសង្គម។ អ្នកទី៣យល់ថាការសិក្សាបន្តផង និងរកការងារធ្វើផងល្អ គ្រាន់តែហត់បន្តិច។ យើងអាចយកទ្រឹស្តីដែលកំពុងរៀនមកអនុវត្តផ្ទាល់តែម្តង ហើយចំណេញពេលវេលា និងកំរិតវប្បធម៌ខ្ពស់ទៀត។
ចម្លើយទាំង៣ខាងលើសុទ្ធតែមិនខុស ប៉ុន្តែក៏មិនត្រូវចំបរិបទទាំងអស់ដែរ។
អ្នកចូលចិត្តធ្វើជំនួញប្រាកដជាយល់ថាការអនុវត្តជាក់ស្តែង ទើបជាជោគជ័យដែលគេចង់បាន ម៉្ល៉ោះហើយត្រូវតែធ្វើការងារសិន កុំគិតការសិក្សាពេក។រីឯអ្នកចូលចិត្តសិក្សាគឺជាមនុស្សដែលត្រូវការមោទនភាពសម្រាប់ខ្លួនឯង ហើយអោយតំលៃការអប់រំជាជោគជ័យក្នុងជីវិត ម៉្លោះហើយទើបគេជ្រើសរើសការសិក្សាសិន បើមានឱកាស។ ចំណែកអ្នកដែលចង់ធ្វើការងារផង និងសិក្សាផង គឺជាមនុស្សដែលមានតម្រូវការទាំង២ផ្នែក ប៉ុន្តែអ្នកត្រូវដឹងថាអាចធ្វើដូចនោះបាន លុះត្រាតែយើងសិក្សានៅក្នុងស្រុក មិនមែននៅបរទេសនោះទេ។
សរុបសេចក្តីមក អ្នកអាចឃើញចម្លើយហើយ ថាត្រូវរៀនបន្តរឺសិក្សានៅក្រៅប្រទេស រឺធ្វើការងារផងនិងសិក្សាផងនៅប្រទេសកម្ពុជា។ គោលដៅរបស់អ្នក បូកជាមួយនិងចំណង់ចំណូលចិត្ត ឱកាស និងសមត្ថភាព គឺជាកត្តាសំខាន់ដែលអ្នកអាចឆ្លើយសំណួរខាងលើបាន ព្រោះអ្នកមានចំណង់ចំណូលចិត្ត ឱកាស និងសមត្ថភាពខុសពីអ្នកដទៃ៕SP