មេដឹកនាំយោធាមីយ៉ាន់ម៉ា ចេញដីការឲ្យចាប់ខ្លួន Miss Grand Myanmar នាង Han lay កំពុងនៅក្នុងប្រទេសថៃ
តាមរយៈហ្វេសប៊ុកផ្លូវការ Universe Pageant បានឱ្យដឹងថានៅព្រឹកថ្ងៃទី៧ មេសា នេះមេ ដឹកនាំយោធាធ្វើរដ្ឋប្រហារ មីយ៉ាន់ម៉ា ចេញដីការចាប់ខ្លួន Miss Grand Myanmar នាង Han Lay ដែលពេលនេះកំពុងស្នាក់នៅក្នុងប្រទេសថៃ ពីបទញុះញង់បង្ករឱ្យមានចលនាប្រឆាំងក្នុងប្រទេស។
មេដឹកនាំរបបយោធារូបនេះ បានចោទថា Miss Grand Myanmar នាង Han Lay ថាបានប្រើប្រាស់ឆាក Miss Grand International និយាយពីនយោបាយក្នុងប្រទេសមីយ៉ាន់ម៉ា ទៅកាន់ពិភពលោក និងសុំឲ្យមានអន្តរាគមន៍ជួយរំបដោះប្រទេសពីក្រុមយោធា ដូច្នេះហើយ ទើបមេដឹកនាំរូបនេះ ចេញដីការចាប់ខ្លួន Miss Grand International នាង Han Lay ភ្លាមៗ ដោយចំណាត់ការនេះក៏រួមបញ្ចូលអ្នករៀបចំនាំនាងទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ខាងលើដែរ។យ៉ាងណា គិតត្រឹមម៉ោង ១១ និង៣០នាទីថ្ងៃទី ៧ មេសា នេះ មិនទាន់ឃើញមានសារព័ត៌មានក្នុងប្រទេសថៃណាមួយ រាយការណ៍ពីករណីនេះនៅឡើយ។
ការចេញដីការឲ្យចាប់ខ្លួននេះ គឺបង្ហាញពីភាពឃោឃៅយុងខ្នង និងគាបសង្កត់លើពលរដ្ឋហួសប្រមាណ ដោយក្រៅពីការធ្វើទុកបុកម្នេញលើពលរដ្ឋរបស់ខ្លួនក្នុងស្រុកហើយនោះមេដឹកនាំ នៅតែមិនលើកលែងដល់ពលរដ្ឋខ្លួនដែលបញ្ចេញមតិនៅក្រៅប្រទេសឡើយ ដោយគំរាមចាប់ឃុំសមាជិកក្រុមគ្រួសារ Miss Grand Myanmar នាង Han Layថែមទៀតផង។
មកដល់ពេលនេះមានសិល្បករសិល្បការនីភូមាល្បីៗ ជាង៤០នាក់ ត្រូវបានក្រុមទាហានចាប់ខ្លួនក្រោយពួកគេចេញមុខនិយាយពីរឿងនយោបាយចាប់តាំងពីរដ្ឋប្រហារកើតមានក្នុងប្រទេសមីយ៉ាន់ម៉ា ៕