អាជ្ញាធររាជធានីភ្នំពេញបានសម្រេចបិទ កំណាត់ផ្លូវលេខ២៨៧ចាប់ពីផ្លូវលេខ ៥៦៦ ដល់ផ្លូវលេខ ៦០៨ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក ក្នុងរយៈពេល ៥០ថ្ងៃ ដោយចាប់ផ្តើមអនុវត្ត ចាប់ពីថ្ងៃ ទី២៤ខែកញ្ញា ដល់ថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០២០ខាងមុខ ដើម្បីដាក់លូមុខកាត់ទំហំ ១ម៉ែត្រ ប្រវែង៩០ ០ម៉ែត្រនៅលើកំណាត់ផ្លូវ១ខ្សែនេះ។រដ្ឋបាលរាជធានីភ្នំពេញក៏បានសូមអោយបងប្អូនប្រជាពលរដ្ឋ មេត្តាយោគយល់អធ្យាស្រ័យ និងពង្វាងចរាចរពីទីតាំងកំណាត់ផ្លូវនេះ ដោយសេចក្តីអនុគ្រោះ។

 មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា ការដ្ឋានដាក់លូមុខកាត់ទំហំ ១ម៉ែត្រ ប្រវែង៩០០ម៉ែត្រ នៅក្នុងសាច់ផ្លូវលេខ ២៨៧ ចាប់ពីផ្លូវលេខ៥២៨ ដលផ្លូវលេខ៦០៨ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួល គោក ក្នុ ងខណៈពេលនេះបានមកដល់ទីតាំងប្រសព្វផ្លូវលេខ៦១០ និងផ្លូវលេខ៦១៦។ការដ្ឋា ននឹង បិទជាបណ្តោះអាសន្នលើកំណាត់ផ្លូវលេខ២៨៧ ចាប់ពីផ្លូវលេខ ៥៦៦ ដល់ផ្លូវលេខ ៦០៨ មានរយៈ ពេល៥០ថ្ងៃ ចាប់ពីថ្ងៃទី២៤ខែកញ្ញា វេលាម៉ោង ៧:០០ព្រឹក ដល់ថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០២០ ។

អាស្រ័យហេតុនេះ សូមពលរដ្ឋមេត្តាយោគយល់អធ្យាស្រ័យ និងពង្វាងចរាចរពីទីតាំងកំ ណាត់ផ្លូ វនេះតាមផែនទីដោយសេចក្តីអនុគ្រោះ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ