អាជ្ញាធរខណ្ឌឬស្សីកែវ ចុះបង្ក្រាបកន្លែងជល់មាន់នៅសង្កាត់ច្រាំងចំរេះទី២ ធ្វើឲ្យអ្នកលេងរត់បាទជើងសព្រាត បន្សល់ទុកមាន់១ក្បាល
អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ជា ពិសី ប្រធានគណៈបញ្ជាការឯកភាព ខណ្ឌប្ញស្សីកែវ និងជាអភិបាលនៃគណៈអភិបាលខណ្ឌ ព្រឹកថ្ងៃអាទិត្យ ០៤ រោច ខែពិសាខ ឆ្នាំជូត ឯកស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ គណៈបញ្ជាការឯកភាព រដ្ឋបាលសង្កាត់ច្រាំងចំរេះទី២ ដឹកនាំដោយលោក វ៉ាន់ ផន ចៅសង្កាត់ និងជាប្រធានគណៈបញ្ជាការឯកភាពសង្កាត់ រួមនឹងកម្លាំងប្រជាការពារសង្កាត់ សរុបចំនួន១០នាក់ បានចុះបង្ក្រាបទីតាំងល្បែងស៉ីសងខុសច្បាប់ (ជល់មាន់) មួយកន្លែង ដែលស្ថិតនៅក្រុមទី៥ភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
ជាលទ្ធផល ពេលដែល កម្លាំង ចុះទៅដល់ទីតាំងខាងលើ អ្នកលេងបានរត់អស់ បន្សល់ទុកវត្ថុតាងនៅទីកន្លែងប្រព្រឹត្តបទល្មើស ដោយ កម្លាំង បានដកហូត សម្ភារៈ រួមមាន៖មាន់ គោក០១ ក្បាល ខ្នាយដែកនិងប្រដាប់ក្រុងមាន់ ០១និងសម្ភារបម្រើអោយបទល្មើសមួយចំនួនទៀត ។ បច្ចុប្បន្ននេះវត្ថុតាងត្រូវបានយកទៅរក្សាទុកនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់៕
អត្ថបទទាក់ទង
-
អាជ្ញាធរជាតិអប្សរាបញ្ចប់ការជួសជុលកែលម្អកំណាត់ផ្លូវ៦០ម៉ែត្រ