ចិន៖នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋាភិបាលក្រុងប៉េកាំងបានឲ្យដឹងថា មន្ត្រីយោធាជាន់ខ្ពស់របស់ប្រទេសចិនម្នាក់ ត្រូវបានដកចេញពីមុខតំណែងសម្រាប់ “ការរំលោភវិន័យយ៉ាងធ្ងន់ធ្ងរ” ដែលជាឧត្តមនាវីឯកចុងក្រោយបង្អស់ ដែលស្ថិតក្រោមការបង្រ្កាបអំពើពុករលួយ នៅក្នុងជួរកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះ ។

លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិរបស់ក្រុងប៉េកាំង បានប្រាប់ដល់សន្និសីទសារព័ត៌មានថា គណបក្សកុម្មុយនិស្តចិន ដែលកំពុងកាន់អំណាច “បានសម្រេចផ្អាកមុខតំណែងលោក Miao Hua ពីការស៊ើបអង្កេតដែលមិនទាន់សម្រេច” ។

លោក Wu មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមណាមួយ អំពីការចោទប្រកាន់ទៅលើរូបលោក Miao ដែលជាឧត្តមនាវីឯក និងជាសមាជិកនៃគណៈកម្មាធិការ យោធាកណ្តាលដ៏មានឥទ្ធិពលរបស់ក្រុងប៉េកាំង ហៅកាត់ថា (CMC) នោះទេ ។

ប៉ុន្តែ “ការបំពានវិន័យយ៉ាងធ្ងន់ធ្ងរ” ជាទូទៅត្រូវបានប្រើប្រាស់ ដោយមន្ត្រីនៅក្នុងប្រទេសចិន ជាការប្រមាថចំពោះអំពើពុករលួយ ។

លោក Miao ត្រូវបានគេពិពណ៌នាថា ជា “សម្ព័ន្ធមិត្តដ៏ជិតស្និទ្ធ” របស់លោក Xi និងជា “អ្នកប្រាស្រ័យទាក់ទងដែលគួរឱ្យទុកចិត្ត” រវាងយោធា និងគណបក្ស ដោយមានលោក Lyle Morris ដែលជាអ្នកសហការជាន់ខ្ពស់នៅសមាគមអាស៊ី ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ