កំណាត់ផ្លូវ៦០ម៉ែត្រ ត្រង់ចំណុចរង្វង់មូលអប្សរាមកផ្លូវជាតិលេខ៦ មានប្រវែង១៧៩៥ ម៉ែត្រ និងទទឹង ១០ ម៉ែត្រ ក្រាលបេតុងកៅស៊ូប្រភេទ AC ដែលអាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមដំណើការ កាលពីថ្ងៃទី ២៤ ខែកុម្ភៈ រហូតមកដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០នេះ សម្រេចការជួសជុលកែលម្អទាំងស្រុងរួចរាល់ហើយ។
កំណាត់ផ្លូវនេះគឺជាផ្នែកមួយនៃការភ្ជាប់រមណីយដ្ឋានអង្គរមកក្រុងសៀមរាបតាមផ្លូវជាតិលេខ៦ និងមានតួនាទីសំខាន់ក្នុងសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងក្រុងសៀមរាប ក៏ដូចជាភ្ញៀវទេសចរជាតិ-អន្តរជាតិ។ នេះជាសមិទ្ធផលមួយ ក្នុងចំណោមសមិទ្ធផលជាច្រើនផ្សេងទៀត ដែលអាជ្ញាធរជាតិអប្សរាកំពុងមមាញឹកក្នុងការជួសជុលកែលម្អហេដ្ឋារចនាសម្ពន្ធទាំងក្នុងនិងក្រៅតំបន់ការពារនៃរមណីយដ្ឋានអង្គរ ៕SP
អត្ថបទទាក់ទង
-
អាជ្ញាធរជាតិអប្សរាបញ្ចប់ការជួសជុលកែលម្អកំណាត់ផ្លូវ៦០ម៉ែត្រ