អង់គ្លេស ៖ ក្រុមបាល់ទាត់ Southampton ដែលបានកំពុងឡើងជើង បានខកខានឱកាសឡើងទៅឈរនៅចំណាត់ថ្នាក់លេខ៣ នៃ Premier League ប្រចាំសប្តាហ៍ទី១ ក្រោយត្រូវបានម្ចាស់ផ្ទះ Wolverhampton Wanderers វាយបកតាមស្មើ ១-១ នៅចុងវគ្គទី២ នារាត្រីថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។

ខ្សែប្រយុទ្ធដែលទើបផ្ទេរចេញពីក្លិប Everton, កីឡាករ Theo Walcott រកបានគ្រាប់នាំមុខឲ្យក្រុមភ្ញៀវ Southampton នៅនាទី៥៨ ពីការបញ្ជូនបាល់របស់ Che Adams មុនពេលត្រូវបាន Pedro Neto ដែលប្តូរចូលនៅនាទី៧០ រកបានគ្រាប់តាមស្មើវិញនៅនាទី៧៥ រហូតដល់ចប់ការប្រកួតពេញម៉ោង ៩០នាទី។

គួរបញ្ជាក់ផងដែរថា Southampton បានឆ្លងកាត់៩ប្រកួត ឈ្នះ៥ ស្មើ២ ចាញ់២ មាន១៧ពិន្ទុ ហើយឈរចំណាត់ថ្នាក់លេខ៥ នៃក្របខណ្ឌ Premier League ។ ចំណែកឯ Wolverhampton Wanderers វិញ មាន១៤ពិន្ទុ ដោយឆ្លងកាត់៩ប្រកួត ឈ្នះ៤ ស្មើ២ ចាញ់៣ នៅឈរលេខ៩ នៅក្របខណ្ឌ។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ