អង់គ្លេស៖ Tottenham Hotspur ឡើងមកកាន់កំពូលតារាង Premier League បន្ទាប់ពីបានយកឈ្នះ Manchester City ដោយលទ្ធផល ២-០ កាលពីយប់ថ្ងៃសៅរ៍កន្លងទៅនេះ។

ខ្សែប្រយុទ្ធ Heung-Min Son បានរកគ្រាប់បាល់នាំមុខសម្រាប់ Spurs ក្រោយការប្រកួតចាប់ផ្ដើមបាន៥នាទី ពីការបញ្ជូនរបស់ខ្សែបម្រើ Tanguy Ndombele មុនពេលគ្រាប់បាល់របស់ Man City មិនត្រូវបានផ្ដល់ឱ្យ ក្រោយពិនិត្យវីដេអូជំនួយអាជ្ញាកណ្ដាល (VAR) ដោយមើលឃើញថា ដៃរបស់ខ្សែប្រយុទ្ធ Gabriel Jesus បានប៉ះបាល់មុន Aymeric Laporte រកគ្រាប់បាល់បញ្ចូលទី។

យ៉ាងណាមិញ Man City បានបន្ដការដាក់សម្ពាធទៅលើ Spurs ប៉ុន្ដែមិនមានឱកាសទំលុះសំណាញ់ទី បែជារបូតមួយគ្រាប់ទៀត នៅពេលដែលខ្សែបម្រើ Giovani lo Celso ស៊ុតបញ្ចូលទីបានយ៉ាងល្អផុតដៃអ្នកចាំទី Ederson។

គួរបញ្ជាក់ផងដែរថា ជ័យជម្នះនេះ បានជួយឱ្យក្រុមរបស់លោក Jose Mourinho ឡើងមកកាន់កំពូលតារាង Premier League ខណៈដែល ក្រុមមេឃខៀវរបស់លោក Pep Guardiola ធ្លាក់ទៅកាន់លេខ១១៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ