(មានវីដេអូ) Son ស៊ុតបាល់បញ្ជូលទីពីចម្ងាយយ៉ាងស្អាត ជួយ Spurs យកឈ្នះ Arsenal ២-០ ដើម្បីឡើងឈរកំពូលតារាង Premier League ជាថ្មី
3 ឆ្នាំ មុន
អង់គ្លេស៖ Tottenham Hotspur ត្រលប់មកកំពូលតារាង Premier League ជាថ្មី ក្រោយយកឈ្នះ Arsenal ដោយលទ្ធផល ២-០ កាលពីយប់ថ្ងៃអាទិត្យកន្លងទៅនេះ។
ដៃគូប្រយុទ្ធឆ្នើម Son Heung-Min និង Harry Kane រកបានម្នាក់មួយគ្រាប់ ដោយការបញ្ជូនឱ្យគ្នាទៅវិញទៅមក នៅនាទីទី១៣ និង ៤៥+១។
ទោះមានឱកាសក្នុងការគ្រប់គ្រងការប្រកួតបានច្រើនក្នុងតង់ទី១ ប៉ុន្ដែក្រុមកាំភ្លើងធំរបស់លោក Mike Arteta មិនមានឱកាសរកគ្រាប់បាល់នោះទេ ហើយកាន់តែពិបាកនៅពេលដែល ខ្សែបម្រើឆ្នើម Thomas Partey រងរបួស។
សម្រាប់លទ្ធផលនេះជួយឱ្យ Spurs ឡើងមកកាន់កំពូលតារាងសារជាថ្មី ខណៈ Arsenal ស្ថិតនៅលេខរៀងទី១៥ ក្នុងតារាង Premier League ដោយទទួលបានតែ ១៣ពិន្ទុប៉ុណ្ណោះ សម្រាប់១១ប្រកួត ហើយវាជាកំណត់ត្រាពិន្ទុតិចបំផុតសម្រាប់ពួកគេចាប់តាំងពីរដូវកាល ១៩៨១/៨២ (១២ពិន្ទុ)៕