(ព័ត៌មានថ្មី)៖ទីបំផុតសមត្ថកិច្ចបញ្ចូនជនបង្ក ដែលបើករថយន្ត RX400h បុកសមត្ថកិច្ច ទៅកាន់តុលាការ
សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លើករណីបុរសម្នាក់ឈ្មោះ ពុធ មនោរម្យ ដែលមិនបានស្តាប់ការណែនាំរបស់ប៉ូលិសចរាចរណ៍នៅម្តុំការដ្ឋានកំពុងសាងសង់ផ្លូវនៅរង្វង់មូលចោមចៅ និងបានបើករថយន្តក្នុងល្បឿនលឿនដែលបង្កឲ្យមន្ត្រីចរាចរណ៍ម្នាក់ដួល ជាពិសេសក្រោយធ្វើការស្រាវជ្រាវ និងត្រួតពិនិត្យ បានបង្ហាញឲ្យឃើញថា ជនបង្កនេះ បានប្រើប្រាស់ផ្លាកលេខមិនត្រឹមត្រូវ ដោយយកផ្លាកលេខរថយន្តផ្សេងមកពាក់ ។ជនបង្កនេះត្រូវបានចោទប្រកាន់លើចំណុច៣ផ្សេងគ្នា ទី១គឺ ការរារាំងសមត្ថកិច្ច ពេលកំពុងតែអនុវត្តការងារ និងទី២ គឺការប្រើប្រាស់ផ្លាកលេខក្លែងក្លាយ (យកផ្លាកលេខរថយន្តផ្សេងមកពាក់ ) ទី៣ បើករត់គេចពីកន្លែងកើតហេតុ ក្នុងគោលបំណងគេចវេស ពីការទទួលខុសត្រូ។វនៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ២:០០ រសៀល ជនបង្ក ត្រូវបានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រៀបចំសំណុំឯកសារ និងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ