អឺរ៉ុប៖ Cristiano Ronaldo ស៊ុតចូលពីរគ្រាប់ដោយបាល់ប៉េណាល់ទីសម្រាប់ក្រុម Juventus យកឈ្នះលើ Barcelona ហើយឡើងឈរនៅលើកំពូលតារាងនៃពូល G ក្នុងពានរង្វាន់ UEFA Champions League។

ខ្សែប្រយុទ្ធព័រទុយហ្គាល់រូបនេះ បានស៊ុតគ្រាប់បាល់បើកឆាកដោយបាល់ពិន័យ១១ម៉ែត្រ នៅនាទីទី១៣ មុនពេលខ្សែបម្រើវ័យក្មេងសញ្ជាតិអាមេរិក Weston McKennie រកបានគ្រាប់ទី២នៃការប្រកួតនៅនាទីទី២០។

យ៉ាងណាមិញ Ronaldo ស៊ុតប៉េណាល់ទីជាលើកទី២នៅក្នុងការប្រកួត បន្ទាប់ពីអាជ្ញាកណ្ដាលបានផ្ដល់បាល់ពិន័យឱ្យ Juventus ក្រោយដៃរបស់ Clement Lenglet ប៉ះបាល់នៅតំបន់គ្រោះថ្នាក់។

នេះជាបរាជ័យលើកដំបូងរបស់ Barcelona នៅក្នុងវគ្គចែកពូល UCL ចាប់តាំងពីឆ្នាំ ២០១៦ មក ដែលធ្វើឱ្យ Juve ឡើងទៅកំពូលតារាងមាន១៥ពិន្ទុស្មើគ្នា៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ