អេស្ប៉ាញ៖ ក្នុងជំនួប Madrid Derby ក្រុមការពារជើងឯក Real Madrid បានផ្ដល់មេរៀនបរាជ័យលើកដំបូងសម្រាប់ Atletico Madrid នៅក្នុងរដូវកាលថ្មី ២០២០/២១ ក្នុងក្របខណ្ឌកំពូលអេស្ប៉ាញ La Liga ក្រោយយកឈ្នះពួកគេដោយលទ្ធផល ២-០។

ក្រុមរបស់លោក Zinedine Zidane មានឱកាសរកគ្រាប់បាល់នាំមុខ ដោយការតែតបញ្ចូលទីរបស់ ខ្សែបម្រើ Casemiro នៅនាទី ១៥ ដោយការបញ្ជូនបាល់ជ្រុងពី Toni Kroos។

ខ្សែការពារ Dani Carvajal បានស៊ុតក្រៅប្រអប់យ៉ាងលឿន ហើយបុកនឹងបង្គោលទីប៉ះ អ្នកចាំទី Jan Oblak ធ្វើឱ្យបាល់ផ្លាតចូលទី ជួយឱ្យក្រុមម្ចាស់ផ្ទះ Real Madrid យកបានបីពិន្ទុពីក្រុមកំពូលតារាង។

គួរបញ្ជាក់ផងដែរថា ក្រុមស្ដេចស Real Madrid បានយកឈ្នះកាលពីយប់មិញនេះ បានរំកិលខ្លួន មកឈរលេខ៣ បណ្ដោះអាសន្នដោយឆ្លងកាត់១២ប្រកួត មាន២៣ពិន្ទុ ចំណែកឯ Atletico ឈរលេខ១ដដែលមាន២៦ពិន្ទុឆ្លងកាត់១១ប្រកួត នឹងលេខ២ Real Sociedad មាន២៥ពិន្ទុ។

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ