(ក្រុងប៉ោយប៉ែត)៖ទាហានប៉ារ៉ាកងរយលេខ1205 និងក្រុមទាហានប៉ារ៉ាលេខ12 កងកម្លាំងបូរផា ប្រតិបត្តិការ ចុះទៅត្រួតពិនិត្យទីតាំងដែលទទួលខុសត្រូវ បានប្រទះឃើញពលករខ្មែរ ចំនួន៥នាក់ កំពុងដើរចូលមកប្រទេសថៃ ក្នុងនោះប្រុស៤នាក់ និងស្រី១នាក់ នៅបរិវេណបង្គោលគីឡូម៉ែត TA.356139 ភូមិដងងូ ឃុំ ប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ។ក្រោយពីសមត្ថកិច្ចសួរនាំបានឲ្យដឹងថា ពលករខ្មែរទាំងនោះ ត្រូវការធ្វើដំណើរចេញចូលឆ្លងដែនមកប្រទេសថៃ ដើម្បីស៊ីឈ្នួលធ្វើការងារទូទៅនៅផ្សាររោងគ្លឿ ស្រុកអារញ្ញ ទើបនាំខ្លួនទៅសួរនាំនៅទីបញ្ជារការកងរយទាហានប៉ារ៉ាលេខ1205នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ នេះ។អ្នកទាំង៥មានឈ្មោះដូចខាងក្រោម៖១/ ហៅ បុណ្យសុង ប្រុស អាយុ៣១ឆ្នាំ,២/រ៉េត ដុផន ប្រុស អាយុ៣៥ឆ្នាំ,៣/ លើត ណារ៉ុង ប្រុស អាយុ១៥ឆ្នាំ,៤/ ខន សុផេង ប្រុស អាយុ៣០ឆ្នាំ,៥/ហែម ដា ស្រី អាយុ៦២ឆ្នាំ ។
អ្នកទាំងអស់មានទីលំនៅ ភូមិ/សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មិនមានលិខិតឆ្លងដែន បានបបួលគ្នាលួចឆ្លងចូលមកប្រទេសថៃតាមច្រករបៀង ដោយមិនមានមេខ្យល់នាំផ្លូវ និងមិនអស់ថ្លៃផ្លូវឲ្យអ្នកណាទាំងអស់ ដើម្បីមកស៊ីឈ្នួលធ្វើការងារទូទៅនៅផ្សាររោងគ្លឿ ដោយ សារខាងកម្ពុជាមិនមានការងារធ្វើ និងគ្រប់គ្នាធ្លាប់ចូល-ចេញ ប្រទេសថៃកន្លងទៅក្នុងម្នាក់ៗច្រើនលើកតាមច្រកព្រំដែនអន្ថរជាតិប៉ោយប៉ែត-ខ្លងលឹក និងតាមច្រករបៀង ទើបសមង្ថកិច្ចឃុំខ្លួនបញ្ជូនទៅឲ្យនគរបាលការពារព្រំដែនលេខ124 ភូមិ ណូន ម៉ាកមុន ស្រុកគោកឃ្យូង ដើម្បីឲ្យត្រឡប់ទៅប្រទេសវិញ តាមផ្លូវដែលបានឯកភាពគ្នា។
ក្នុងថ្ងៃដដែលនេះដែរ កងកម្លាំងការពារព្រំដែន ក្រោយទទួលបានសេចក្ដីរាយការណ៍ពីប្រភពព័ត៍មានថា មានពលរដ្ឋខ្មែរគួរឲ្យសង្ស័យនៅទឹកដីស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ដោយកងកម្លាំងចំពោះកិច្ចតាប្រាយ៉ា កងកម្លាំងបូរផា បានសហការគ្នាធ្វើការឡោមព័ទ្ធត្រួតពិនិត្យមនុស្សក្នុងផ្ទះគោលដៅ តាមវិធានការរឹតបន្តឹងការពារការរាត្បាតរបស់កូវិដ-19 នៅបរិវេណភូមិ ទ័ពសះយ៉ាម ឃុំ តាប្រាយ៉ា ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ ត្រង់បង្គោលគីឡូម៉ែត្រ TA.577365 ក៏ប្រទះឃើញពលរដ្ឋខ្មែរដែលលួចចូលប្រទេសដោយខុសច្បាប់ ទើបឃុំខ្លួននាំមកសាកសួរបន្ថែម។
សរុប៧នាក់ ក្នុងនោះ២នាក់ដែលចាប់នៅទីតាំងទី២ បានចំណាយលុយឲ្យមេខ្យល់ជនជាតិថៃក្នុងម្នាក់២.៥០០បាត៕