ខេត្តកំពង់ឆ្នាំង៖ ព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំង បញ្ជាឲ្យនគរបាល ឃាត់ខ្លួនបុរស ដែលបើករថយន្តដឹកដី បុកយុវជនម្នាក់ បើងដូចក្រដាសមកធ្វើការសួរនាំនិងធ្វើកំណត់ហេតុ ដោះស្រាយតាមផ្លូវច្បាប់ នាព្រឹកថ្ងៃ០៤.១០.២០២០នេះ នៅអធិការរដ្ឋានស្រុកកំពង់ត្រឡាច និងបញ្ជូនមកកាន់ស្នងការនគរបាលខេត្ត។
អ្នកបើកបររថយន្តដឹកដីឈ្មោះ វើក វន្នី ភេទប្រុសអាយុ២៩ឆ្នាំ នៅភូមិស្ទឹង ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ឧត្តមសេនីយ៍ត្រី កេត យ៉ុង ស្នងការរងទទួលផែនចរាចរណ៍បានបញ្ជាក់ឲ្យដឹងថា៖ ករណីរថយន្តដឹកដី បុកយុវជនម្នាក់ឈរនៅលើចិញ្ចើមផ្លូវ គឺបានកើតនៅថ្ងៃទី២៦ ខែ៩ ឆ្នាំ២០២០ នៅភូមិថ្មី ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ក្រោយកើតហេតុភាគីទាំងសងខាងមិនបានមកប្រាប់សមត្ថកិច្ចទេ ដោយធ្វើការសម្របសម្រួលគ្នាក្រៅប្រព័ន្ធច្បាប់ ខាងរថយន្តចេញសំណងសងថ្លៃព្យាបាលទៅឱ្យខាងយុវជនដែលឈរឌឺនៅលើផ្លូវ។
ក្រោយកើតហេតុ៣ថ្ងៃទើបខាងភាគីរថយន្តយកលុយទាំងនោះដែលជួយចេញសងថ្លៃព្យាបាល មកប្រគល់សមត្ថកិច្ចនៅស្រុកអធិការកំពង់ត្រឡាច ឱ្យជួយដឹងលឺ។ ជនរងគ្រោះមិនបណ្ដាលឲ្យស្លាប់ទេតែរបួសធ្ងន់។
ក្រោយ៣ទៅ ៤ថ្ងៃ ក៏មានការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកឡើង ហើយបានបង្កឱ្យមានការភ្ញាក់ផ្អើល។
ទើបសមត្ថកិច្ចនគរបាលចរាចរណ៍ធ្វើការស៊ើបអង្កេតបន្ទាន់ទៅលើករណីនេះ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា។
ក៏បានឃាត់ខ្លួនបុរសដែលបើករថយន្តដឹកដីនោះនៅព្រឹកថ្ងៃនេះដើម្បីអនុវត្តតាមនីតិវិធីច្បាប់។
តាមវីដេអូឃ្លីប ថតបានស្ដែងស្ដែងដោយបងប្អូនរបស់ជនរងគ្រោះផ្ទាល់ ដែលជាលក្ខណៈថតលេងមុនកើតហេតុការណ៍ ដែលបង្ហោះដោយហ្វេសប៊ុក។
យុវជនមួយក្រុមឈរជុំគ្នាពាក់កណ្ដាលផ្លូវ ក៏មានរថយន្តបែនដឹកដីបើកមក ហើយស៊ីផ្លេជាច្រើនដង។
ប៉ុន្តែក្រុមយុវជនដែលឈរនៅលើផ្លូវហាក់មិនចាប់អារម្មណ៍ ឃើញដែរតែដូចជាប្រមាថ។
ឬក៏អាចនិយាយថាឌឺក៏ថាបាន ចំណែកអ្នកបើកបររថយន្តបែនដឹកដីវិញ ក៏មិនណយដែរ។
បើកមានល្បឿនលឿនមិនបាត់បង់អន់ឬក៏ជាន់ហ្វ្រាំងទុកឬក៏គេចឡើយ ដោយបោះពួយទៅបុកយុវជនពេញទំហឹងតែម្តង បណ្ដាលឱ្យរបួសធ្ងន់៕