គ្រូជម្រើសជាតិ Portugal បានកោះហៅកីឡាករឆ្នើម Cristiano Ronaldo ក្រោយជាសះស្បើយពីកូវីដ១៩ ដើម្បីត្រៀមប្រកួតនៅពានរង្វាន់ Nations League
ព័រទុយហ្គាល់៖ អ្នកចាត់ការទូទៅ របស់ក្រុមជម្រើសជាតិ Portugal បានកោះហៅ Cristiano Ronaldo ចូលរួមប្រកួតសម្រាប់ក្រុមជម្រើសជាតិព័រទុយហ្គាល់សារជាថ្មី សម្រាប់ការប្រកួតមិត្តភាពទល់នឹងក្រុម អង់ដូរ៉ា និង ការប្រកួត Nations League ជាមួយ បារាំង និង ក្រូអាត។
ខ្សែប្រយុទ្ធវ័យ៣៥ឆ្នាំ បានធ្វើតេស្ដរកឃើញថាបានឆ្លងវីរុសកូរ៉ូណា កាលពីថ្ងៃទី ១៣ ខែតុលា បន្ទាប់ពីរូបគេបានចូលរួមការប្រកួតដែលក្រុមព័រទុយហ្គាល់យកឈ្នះលើស៊ុយអែត ដោយលទ្ធផល 3-0។
គួរបញ្ជាក់ផងដែរថា ក្រុមជម្រើសជាតិ Portugal ស្ថិតនៅ League A Group 3 ជាមួយក្រុមជម្រើសជាតិ France, Croatia, និង Sweden។ ដោយឡែក Portugal បានឆ្លងកាត់៤ប្រកួត មាន១០ពិន្ទុ ឈរលេខ១ ដោយឈ្នះ៣ ស្មើ១ លេខ២ បារាំង មាន១០ពិន្ទុ និងលេខ៣ ក្រូអាត មាន៣ពិន្ទុ និងលេខ៤ ស៊ុយអ៊ែត មិនមានពិន្ទុរាប់និងគេទេ ដោយឆ្លងកាត់៤ប្រកួត ចាញ់ទាំង៤ប្រកួត។
ខ្សែការពារ៖ Joao Cancelo (Manchester City), Nelson Semedo (Wolverhampton), Jose Fonte (Lille), Ruben Dias (Manchester City), Ruben Semedo (Olympiakos), Mario Rui (Napoli), Raphael Guerreiro (Dortmund), Domingos Duarte (Grenada)
ខ្សែបម្រើ៖ Danilo Pereira (Paris Saint-Germain), Ruben Neves (Wolverhampton), William Carvalho (Real Betis), Bruno Fernandes (Manchester United), Renato Sanches (Lille), Joao Moutinho (Wolverhampton), Sergio Oliveira(Porto)។
ខ្សែប្រយុទ្ធ៖ Bernardo Silva (Manchester City), Diogo Jota (Liverpool), Cristiano Ronaldo (Juventus), Francisco Trincao (Barcelona), Joao Felix (Atletico Madrid), Pedro Neto (Wolverhampton), Paulinho (SC Braga)។