(ប្រយ័ត្នផងអ្នកនិយមដើរព្រៃ)៖ ស្ថាបនិកOff rodeកម្ពុជា ធ្លាប់ធ្លាក់ខ្លួនកើតជំងឺគ្រុនចាញ់ ក្រោយត្រឡប់ពីដឹកនាំក្រុមឡើងភ្នំ
ស្ថាបនិក Off rode កម្ពុជា ដែលគេគ្រប់គ្នាតែងហៅថា ពូស្មី ធ្លាប់កើតជំងឺគ្រុនចាញ់ បន្ទាប់ពីចំណាយពេលដឹកនាំក្រុម Off rode ទៅកាន់តំបន់ភ្នំ ។ មនុស្សមួយចំនួនប្រហែលជាពុំសូវស្គាល់ ពូស្មី ប៉ុន្មានទេ ក៏ប៉ុន្តែប្រសិនបើអ្នកដែលនិយមលេងឡាន និងចូលចិត្តដំណើរកម្សាន្តបែបព្រៃភ្នំ ផ្សងព្រេង ប្រាកដជាស្គាល់ និងឲ្យតម្លៃយ៉ាងខ្លាំងដល់ ស្ថាបនិក Off rode ម្នាក់នេះ ។ ការពីថ្មីៗនេះដែលពូស្មី រួមទាំងសមាជិកក្រុមក៏ទើបតែប្រឡប់មកពីដឹកនាំក្រុមឡើងទៅកាន់តំបន់ខ្នងក្រពើ ខ្នងផ្សារ ដោយប្រើពេល៧ថ្ងៃ។ ខាងក្រោមនេះគឺជាខ្លឹមសារមួយចំនួនដែលបានបង្ហញថាពូស្មី ធ្លាប់កើតជំងឺគ្រុនចាញ់ក្រោយត្រឡប់មកពីឡើងព្រៃវិញ ។ ដូចនេះអ្នកដែលនិយមឡើងភ្នំ ឬផ្សងព្រេងគួរតែប្រងប្រយ័ត្នចំពោះសុខភាព និងជំងឺផ្សេងៗពេលអ្នកធ្វើដំណើរផ្សងព្រេងម្តងៗ។
យោងតាម ហ្វេសបុកឈ្មោះ Rasmey Ellie ដែលគេបានដឹងថាជាភរិយារបស់ ពូស្មី បានបង្ហោះរូបភាពជាច្រើនសន្លឹក និងបានសរសេររៀបរាប់ថា ៖ ព្រោះតែស្រលាញ់និងចង់បង្ហាញ់អោយប្រទេសជិតខាងឞានឃើញថា កូនខ្មែរក៏អាចមានសម្ថភាពអាចយកឡានឡើងដល់កំពូលភ្នំឱរ៉ាល់ដែរខ្ពួសជាងគេក្នុងប្រទេសកម្ពុជា ដែរគាត់ចំណាយពេល34ថ្ងៃជាបងប្អួននៅក្នុងភូមិស៊ីផ្អក់ស៊ីប្រហុកស៊ីសៀងទ្រាំក្តៅរងាទទឹកខ្លួនដេករហូតដល់ស្ងួតត្រូវខ្ទិចឡានមួយ ពេលចុះមកវិញឞានទាំងជំងឺគ្រុនចាញ់ត្រលប់មកវិញទៀត....គឺមកពីរស្រលាញ់ធម្មជាតិនិងដូចចិត្តដំណើរផ្សងព្រេង. .ដូចជាមិនដែរឞានអីក្រៅពីរខ្ចិចឡាននិងថតរូបភាពស្អាត់ៗយកមកផុសអោយបងប្អូន មើលសប្បាយបាយភ្នែកនិងចង់ទៅដល់កន្លែងនោះដូចគាត់ឞានទៅដល់តែប៉ុនន្នឹង (Idol PU Smey) (រូបភាពចាស់ទេពេលគាត់ឈឺចុះពីរភ្នំឱរ៉ាលវិញ)សំខាន់អត់រៀងឡើងខ្នងផ្សាទៀត ឱលោកប្តីខ្ញុំ!។
សូមបញ្ជាក់ថា ស្ថាបនិក Off rode ពូស្មី រួមទាំងសមាជិក Off rode កម្ពុជាជាច្រើននាក់ទៀត តែងតែធ្វើដំណើរផ្សងព្រេង ទៅកាន់តំបន់ធម្មជាតិកម្រមួយចំនួនក្នុងប្រទេសកម្ពុជា ដើម្បីចែកចាយដល់ប្រជាជនកម្ពុជា និងបង្ហាញដល់ពិភពលោក។ សូមរំលឹកផងដែរថា កន្លងទៅក្រុម Off rode កម្ពុជា ក្រោមការដឹកនាំរបស់ ពូស្មី បានធ្វើដំណើរទៅកាន់កំពូលភ្នំដែលខ្ពស់ជាងគេបំផុតរបស់កម្ពុជា គឺភ្នំឱរ៉ាល ជាមួយការធ្វើដំណើរដោយឡានជាច្រើនគ្រឿង៕ ដោយPP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ