អ្នកលេងបណ្តាញសង្គមច្រើនគួរសមកំពុងបង្ហាញក្តីបារម្ភទៅលើក្រុមឡាន Offroad ដែលអាចធ្វើឲ្យខូចស្មៅនៅតំបន់ខ្នងផ្សា និងតំបន់មួយចំនួនទៀត
យោងតាមរូបភាពជាច្រើនសន្នឹករបស់ ហ្វេសបុកឈ្មោះ Pol Rider បានបង្ហោះរូបភាពនៃដំណើរផ្សរងព្រេងរបស់ ក្រុមគ្រួសារ ឡាន Offroadកម្ពុជាប្រមាណ៥គ្រឿង ដែលបានបើកឡានទាំងនោះឡើងទៅកាន់តំបន់ខ្នងផ្សារ ខ្នងសំពៅ និងខ្នងក្រពើ។ ហ្វេសបុកឈ្មោះ Pol Rider បញ្ជាក់ថានេះគឺជាតំណត់ត្រាថ្មីដែលប្រើរយៈពេល៧ថ្ងៃទៅកាន់តំបន់ទាំងនោះ ។ តាមរយៈភាពជោគជ័យរបស់ក្រុមឡាន Offroad នេះគេឃើញមានទាំងការបញ្ចេញមតិក្នុងន័យចូលរួមអបអរសាទរ និងមតិរិះគន់ផងដែរ។
ដោយឡែកចំពោះអ្នកលេងបណ្តាញសង្គមដែលបញ្ចេញមតិរិះគន់ បានបង្ហាញពីក្តីបារម្ភផ្សេងៗពីគ្នាចំពោះសកម្មភាពបើកឡានធំៗទាំងនោះដែលអាចធ្វើឲ្យខូចស្មៅ ឬខូចផ្លូវ ដែលអាចធ្វើឲ្យបាត់បង់សោភ័ណភាពដើមនៃតំបន់ទាំងនោះ ។
ទោះយ៉ាងណាម្ចាស់ហ្វេសបុក Pol Rider បានសរសេរឆ្លើយតបស្មៅមិនខូចទេវាគ្រាន់តែមានស្នាមកង់បន្តិចបន្តួច ហើយវានឹងលាស់វិញដូចដើមក្នុង ២ ៣ ថ្ងៃបន្ទាប់៕ ដោយPP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ