បារាំង៖ បើយោងតាមប្រភព Dailymail បានរាយការណ៍ចុះផ្សាយនៅថ្ងៃអង្គារ៍នេះថា ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល កីឡាករ Neymar បានអះអាងថារូបគេចង់បន្ដកុងត្រាថ្មីនៅក្រុម PSG ទៀត ដោយលែងចង់ចាកចេញទៅក្រៅទៀតហើយ។
ក្នុងនោះដែរ PSG កំពុងឈរនៅកំពូលតារាង Ligue1 វិញហើយ ក្រោយពីធ្វើមិនបានល្អកាលពីដើមរដូវកាលកន្លងទៅ។ ដោយឡែកនៅពេលនេះ Neymar កីឡាករសំខាន់ក្នុងក្រុមបានរងរបួសផងដែរ មិនអាចជួយក្រុមបានទេ។ អំឡុងពេលសម្រាកព្យាបាលរបួសនេះ អតីតកីឡាករ Barcelona រូបនេះ បានបង្ហើបពីគម្រោងចង់បន្ដកុងត្រានៅបារាំងថែមទៀត។ ដោយកុងត្រាថ្មីនោះ រូបគេសុំត្រឹមប្រាក់ឈ្នួលរក្សាដដែលប៉ុណ្ណោះ គឺ៦០០ ០០០ផោនក្នុង១សប្ដាហ៍។
រំលឹកថា Neymar នៅសល់កុងត្រាជាមួយក្រុម PSG ដល់ឆ្នាំ២០២២ទៀត។ កាលពីរដូវកាលដោះដូរកន្លងទៅ មានដំណឹងជាច្រើនថារូបគេព្យាយាមចង់ចាកចេញទៅលេងឱ្យក្រុម Barcelona វិញ ប៉ុន្តែចុងក្រោយក៏មិនអាចទៅបាន៕