អឺរ៉ុប៖ Manchester United ធ្លាក់ចេញពីការប្រកួត UEFA Champions League បន្ទាប់ពីបរាជ័យ ៣-២ ក្នុងការប្រកួតទល់នឹង RB Leipzig នៅអាល្លឺម៉ង់កាលពីយប់ថ្ងៃអង្គារនេះ។

ថ្វីដ្បិតត្រូវការតែមួយពិន្ទុដើម្បីមានសង្ឃឹមឆ្លងផុតវគ្គចែកពូល ប៉ុន្ដែក្រុមរបស់លោក Ole Gunnar Solskjaer របូត២គ្រាប់ត្រឹម១៣នាទីដំបូងនៃការប្រកួត ហើយត្រូវរបូតបន្ថែមមួយគ្រាប់ទៀត នៅ២០នាទីចុងក្រោយនៃការប្រកួត។

ទោះយ៉ាងណាក្ដី Man United នៅតែព្យាយាមវាយសម្រុកទៅលើក្រុមម្ចាស់ផ្ទះវិញ ហើយមានឱកាសរកបានពីរគ្រាប់វិញដោយ ការស៊ុតប៉េណាល់ទីរបស់ Bruno Fernandes និង មួយគ្រាប់ទៀតរកបានដោយ Paul Pogba។

សម្រាប់លទ្ធផលនេះ Man United ត្រូវធ្លាក់ទៅលេងនៅ Europa League ជាពានដែលពួកគេធ្លាប់ឈ្នះកាលពីឆ្នាំ ២០១៧ ខណៈ Leipzig ត្រូវឡើងទៅវគ្គ១៦ក្រុមចុងក្រោយ Champions League។

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ