បរទេស៖ បើយោងតាមប្រភពសារព៌ត័មាន MailOnline បានរាយការណ៍ថា គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ លោក Pep Guardiola បានបន្តកិច្ចសន្យារយៈពេល២ឆ្នាំបន្តទៀតជាមួយនឹងក្លិប Manchester City កាលពីថ្ងៃព្រហស្បតិ៍។

លោក Guardiola នឹងត្រូវផុតកិច្ចសន្យារបស់លោកនៅចុងរដូវកាលនេះ ហើយមានការលើកឡើជាច្រើនថា គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ អាចនឹត្រៀមខ្លួនរួចរាល់ហើយក្នុងការចាកចេញពីក្លិប Man City។ ប៉ុន្តែ បច្ចុប្បន្នគ្រូបង្វឹកវ័យ៤៩ឆ្នាំរូបនេះ បានយល់ព្រមបន្តនៅកីឡដ្ឋាន Etihad រហូតដល់ឆ្នាំ២០២៣។ 

គួររំលឹកថា លោក Guardiola អតីតគ្រូបង្វឹករបស់ក្លិប Barcelona និង Bayern Munich កំពុងតែស្ថិតពាក់កណ្តាលផ្លូវឆ្ពោះទៅកាន់រដូវកាលទី៥របស់លោកក្នុងក្របខ័ណ្ឌ Premier League ហើយកិច្ចសន្យាថ្មីរបស់លោកនឹងធ្វើឲ្យលោកបន្តដឹកនាំក្លិបមួយយូរជាងគេបំផុតក្នុងអាជីពជាគ្រូបង្វឹករបស់លោក។

គួរបញ្ជាក់ផងដែរថា គ្រូបង្វឹករូបនេះបានឈ្នះពាន Premier League ២លើក ពាន League Cup ៣លើក និងពាន FA Cup ១លើកជាមួយនឹងក្លិប Man City ។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ