Luis Suarez ធ្វើតេស្តវិជ្ជមានកូវី១៩ ធ្វើឱ្យខកខានប្រកួតទល់ប្រេស៊ីលព្រឹកស្អែកនេះ ខណៈដែល Atletico Madrid ត្រូវប៉ះគ្នាជាមួយ Barcelona នៅចុងសប្ដាហ៍នេះ
អ៊ុយរុយហ្គាយ៖ បើយោងតាមប្រភព Daily Mail បានរាយការណ៍ថា ខ្សែប្រយុទ្ធ Luis Suarez ត្រូវបានរកឃើញថាមានឆ្លងមេរោគកូវីដ១៩ហើយ និងកំពុងនៅដោយឡែក ក្នុងក្រុមជម្រើសជាតិអ៊ុយរុយហ្គាយ។ក្រោយពីធ្វើតេស្ដម្សិលមិញនេះ ក្រុមអ៊ុយរុយហ្គាយ បានរកឃើញកីឡាករ២នាក់មានផ្ទុកមេរោគកូវីដ១៩ ដោយក្នុងនោះមាន Suarez និងអ្នកចាំទី Rodrigo Munoz ។
កីឡាករទាំងពីរនាក់នេះកំពុងដាក់នៅដោយឡែកសិន ដើម្បីតាមដានបន្ដទៀត ហើយការប្រកួតជាមួយក្រុមប្រេស៊ីលនៅព្រឹកថ្ងៃស្អែកនេះ គឺមិនមានវត្តមានពួកគេទាំងពីរនាក់លេងនោះទេ។ ដោយឡែកវិជ្ជមានកូវីដ១៩នេះ ក៏នឹងធ្វើឱ្យ Suarez ខកខានលេងឱ្យ AT Madrid ប្រកួតទល់ Barcelona នៅចុងសប្ដាហ៍នេះដែរ។
រំលឹកថាអ៊ុយរុយហ្គាយ កំពុងជួបបញ្ហាអវត្ដមានកីឡាករច្រើនពេលប្រកួតទល់ក្រុមប្រេស៊ីល ពោលគឺក្រៅពី២នាក់ខាងលើនេះហើយក៏មានច្រើននាក់ទៀតដែរ ដូចជា Valverde របួស អ្នកចាំទី Martin Silva ខ្សែការពារ Sebastian Coates និង Matias Vina និងខ្សែប្រយុទ្ធ Gomez ៕