Logan Paul ដែលត្រូវគេស្គាល់ច្បាស់ថាជាតារា YouTube, តារាសម្ដែងជនជាតិអាមេរិក កំពុងត្រៀមខ្លួនយ៉ាងពេញទំហឹង ក្នុងការឡើងប្រកួតតទល់ជាមួយនឹង Floyd Mayweather។

ការប្រកួតនេះកំពុងធ្វើឲ្យអ្នកគាំទ្រទន្ទឹងរង់ចាំថ្ងៃនោះមកដល់ ព្រោះវានឹងក្លាយជាព្រឹត្តិការណ៍អស្ចារ្យក្នុងប្រវត្តិសាស្ត្រវាយបុកមួយទៀត។ សម្រាប់ Logan Paul ទោះបីជា តារា YouTube ប៉ុន្តែលោកក៏ធ្លាប់មានប្រវត្តិប្រកួតប្រដាល់ពីមុនដែរ។

ការប្រកួតរវាង Floyd និង Paul នឹងធ្វើឡើងនៅថ្ងៃទី២០ ខែកុម្ភៈ ដែលត្រូវបានគេរំពឹងថា នឹងអាចទាក់ទាញអ្នកចូលមើលច្រើនផងដែរ នៅពេលដែល Floyd ដែលបានកំពុងកាន់កំណត់ត្រាប្រកួត ៥០លើកមកនេះ មិនដែលចាញ់ និងស្មើឡើយ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ