នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងកម្ពុជា កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ បានបញ្ជាក់តាមរយៈទំព័រផេកហ្វេសប៊ុកផ្លូវការថា នៅក្នុងពិភពលោកនេះ មានមន្ទីរពិសោធន៍សម្រាប់ពិនិត្យរកវីរុសកូវីដ-១៩ ចំនួន២៦ប្រទេស ដែលទទួលស្គាល់គុណភាពមន្ទីរពិសោធន៍ជាលក្ខណៈអន្តរជាតិ និងពីអង្គការសុខភាពពិភពលោក(WHO) ហើយក្នុងចំណោមប្រទេសទាំង២៦នោះ ក៏មានប្រទេសកម្ពុជាផងដែរ ដោយមានវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលអាចពិនិត្យរកវីរុសកូវីដ-១៩។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានសរសេរយ៉ាងដូច្នេះថា “នៅក្នុងពិភពលោកយើងនេះមានមន្ទីរពិសោធន៍សំរាប់ពិនិត្យរកមេរោគកូវីដ១៩ ចំនួន២៦ប្រទេស ដែលទទួលស្គាល់គុណភាពមន្ទីរពិសោធន៍ជាលក្ខណ:អន្តរជាតិនិងពីអង្គការសុខភាពពិភពលោក ក្នុងចំណោមនោះប្រទេសយើងក៏ចាតទុកប្រទេសមួយក្នុងចំណោម២៦ប្រទេសផងដែរ គឺវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា៕sp

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ