ឱសថការីឥណ្ឌាម្នាក់ស្លាប់និងម្នាក់ទៀត ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ បន្ទាប់ពីបានផឹកសារធាតុគីមី ដែលពួកគេផ្សំឡើង ដើម្បីព្យាបាលជំងឺបង្កឡើងដោយវីរុសកូរ៉ូណាឬកូវីដ-១៩។ នេះបើតាមប៉ូលិសនិយាយនៅថ្ងៃទី៩ខែឧសភាឆ្នាំ២០២០។ បុរសទាំងពីរនាក់ធ្វើការនៅក្រុមហ៊ុនឱសថបុរាណមួយ បានទៅទិញសារធាតុគីមី nitric oxide និង sodium nitrate ពីផ្សារ មកបង្កើតជាឱសថដើម្បីព្យាបាលជំងឺកូវីដ-១៩ ដោយអនុវត្តតាមរូបមន្តដែលពួកគេស្រាវជ្រាវរកឃើញពីក្នុងអ៊ីនធឺណេត ហើយបានធ្វើតេស្តសាកល្បងដោយខ្លួនឯង នៅផ្ទះមួយស្ថិតនៅភាគខាងត្បូងទីក្រុង Chennai។ ក្រោយផឹករួចបុរសម្នាក់ឈ្មោះ K Sivanesan វ័យ៤៧ឆ្នាំ បានពុលស្លាប់ភ្លាមៗនៅនឹងកន្លែង និងដៃគូម្នាក់ទៀត ឈ្មោះ Rajkumar បានបញ្ជូនទៅសង្រ្គោះទាន់ពេលវេលានៅមន្ទីរពេទ្យ។

ពាក់ព័ន្ធនឹងថ្នាំព្យាបាលជំងឺបង្កឡើងដោយវីរុសកូរ៉ូណានេះដែរ មកទល់ពេលនេះមិនទាន់មានការប្រកាសជាផ្លូវការ ថាមានថ្នាំឬវ៉ាក់សាំងអាចព្យាបាលឬការពារជំងឺបង្កឡើងដោយវីរុសនេះនៅឡើយទេ។ មានតែអាមេរិកនិងជប៉ុនប៉ុណ្ណោះ ដែលប្រកាសឲ្យប្រើប្រាស់ថ្នាំ Remdesivir ព្យាបាលអ្នកជំងឺនៅក្នុងប្រទេសរបស់ពួកគេរៀងៗខ្លួន៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ