ដោយសង្កេតឃើញថាកំណើន នៃការយករថយន្តមកធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) មានការកើនឡើងជាបន្តបន្ទាប់ក្រសួងសាធារណការ និងដឹកជញ្ជូនតាមរយៈនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានសម្រេចបន្ថែមពេលវេលាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) ដោយក្នុងមួយសប្តាហ៍ (ទាំងថ្ងៃអាទិត្យ) ចាប់ពីម៉ោង ០៨៖០០នាទីព្រឹក ដល់ម៉ោង ០៥៖០០ នាទីល្ងាចនៅគ្រប់មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) ទាំងអស់។នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ បានឱ្យដឹងទៀតថា ការងារនេះនឹងចាប់ផ្តើមអនុវត្តន៍ចាប់ពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០តទៅ រហូតដល់មានការជូនដំណឹងសារជាថ្មី។
ជាមួយគ្នានោះដែរ សម្រាប់មជ្ឈមណ្ឌលផ្តល់បណ្ណបើកបរយានយន្ត និងប្តូរបណ្ណបើកបរ នៅផ្សារទំនើបអ៊ីអន១ និងអ៊ីអន២ ធ្វើការចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ០៩៖០០នាទីព្រឹក ដល់ម៉ោង១០៖០០នាទីយប់ និងនៅអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រចាប់ពីម៉ោង០៩៖០០នាទីព្រឹក ដល់ម៉ោង០៥៖០០នាទីល្ងាច៕SP