ខែមេសា ឆ្នាំ២០២០ មណ្ឌលផ្តល់បណ្ណបើកបរ ផ្សារទំនើបអ៊ីអន១ និង២ បានប្តូរ ពន្យារ និងប្រឡង ចំនួន ៤.៣៩០ បណ្ណ
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គិតចាប់ពីថ្ងៃ១ ដល់ ៣០ ខែមេសា ឆ្នាំ២០២០ មណ្ឌលផ្តល់បណ្ណបើកបរយានយន្ត ផ្សារទំនើបអ៊ីអន១ និង២ បានប្តូរ ពន្យារ និងប្រឡង សរុបចំនួន ៤.៣៩០ បណ្ណ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងសាធារណការ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២ បានបញ្ជាក់ថា ចាប់តាំងពីការដាក់ដំណើរការជាផ្លូវការ រហូតដល់ខែ មេសា ឆ្នាំ២០២០ មណ្ឌលផ្តល់បណ្ណបើកបរ ផ្សារទំនើបអ៊ីអន១ និង២ បានប្តូរ ពន្យារ និងប្រឡង សរុបចំនួន ១១៨.៦៣៤ បណ្ណ។
សូមបញ្ជាក់ផងដែរថា មណ្ឌលផ្តល់បណ្ណបើកបរយានយន្ត ផ្សារទំនើបអ៊ីអន១ បានបើកសម្ពោធផ្លូវការនាថ្ងៃ១៥ ខែមិថុនា ឆ្នាំ២០១៦ និង មណ្ឌលផ្តល់បណ្ណបើកបរយានយន្ត ផ្សារទំនើបអ៊ីអន១ បានបើកសម្ពោធផ្លូវការនាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨។ មណ្ឌលទាំងពីរនះ ដើរតួនាទីយ៉ាងសំខាន់ក្នងការបង្ខិតសេវាជិតប្រជាពលរដ្ឋ ជាមួយតម្លាភាព ចំណេញពេលវេលា និងលុបបំបាត់ចំណាយក្រៅផ្លូវការ។
សម្រាប់បងប្អូនប្រជាពលរដ្ឋមានបំណងប្ដូរ និងពន្យារបណ្ណបើកបរ ត្រូវមានឯកសារដូចជា៖
១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
២. លិខិតបញ្ជាក់កាយសម្បទា(អាចធ្វើនៅទីតាំងផ្ទាល់)
៣. រូបថត ៤x៦ ផ្ទៃពណ៌ស ៣សន្លឹក(ថតនៅទីតាំងផ្ទាល់)
៤. ពាក្យបណ្តឹងបាត់បណ្ណបើកបរបញ្ជាក់ពីប៉ុស្តិ៍រដ្ឋបាល (ក្នុងករណីបាត់បណ្ណបើកបរ)។
ចំណែក ប្រឡងយកបណ្ណបើកបរ៖ ត្រូវមានឯកសារដូចរៀបរាប់ខាងលេី(*១ *២ *៣) និងលិខិតបញ្ជាក់ការសិក្សាពីសាលាង្រៀនបេីកបរសម្រាប់បណ្ណប្រភេទ គ ឃ និង ង ៕E B