រដ្ឋសភា បើកកិច្ចប្រជុំវិសាមញ្ញ បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការកែសម្រួល សមាសភាពរាជរដ្ឋាភិបាល ២រូប
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ រដ្ឋសភាកម្ពុជា បានបើកកិច្ចប្រជុំវិសាមញ្ញ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលចំនួន ២រូប។
កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ដោយមានការចូលរួមពីសមាជិកនានារបស់រដ្ឋសភាផងដែរ។
បើតាម ហ្វេសប៊ុករបស់ លោក ខៀវ កាញារីទ្ធ សមាជិករដ្ឋសភា បានឱ្យដឹងថា ការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលកម្ពុជា ២ រូបនោះ រួមមាន លោក ហួត ហាក់ ត្រូវបានស្នើជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង លោក សុខ សូកេន ត្រូវបានស្នើជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច។
នេះគឺជាការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល លើកដំបូងហើយ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលបានធ្វើដំណើររយៈពេលជាង ១ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ