លោក ហួត ហាក់ ក្លាយជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជំនួសលោក សុខ សូកេន ដែលដូរជារដ្ឋមន្ត្រីក្រសួងអធិការកិច្ចវិញ
ភ្នំពេញ ៖ រាជរដ្ឋាភិបាល អាណត្តិទី៧ សម្រេចកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ដោយផ្លាស់ប្តររដ្ឋមន្ត្រីចំនួន ២រូប គឺលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
តាមរយៈការបោះឆ្នោតដោយសមាជិក-សមាជិការដ្ឋសភា បានផ្ដល់សេចក្ដីទុកចិត្តទាំងស្រុងដល់លោក ហួត ហាក់ ដែលបច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច ឱ្យកាន់តំណែងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជំនួសលោក សុខ សូកេន ហើយលោក សុខ សូកេន ត្រូវមកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងអធិការកិច្ចវិញ។
ការសម្រេចនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្នុងសម័យប្រជុំពេញអង្គរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ក្រោមវត្តមានដឹកនាំកិច្ចប្រជុំដោយសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានវត្តមានចូលរួមពីសមាជិក-សមាជិករដ្ឋសភាសរុប ១០៦រូប ព្រមទាំងមានវត្តមានរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងនាមជាតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ។
ជាការកត់សម្គាល់ ការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលកម្ពុជាពេលនេះ ខណៈដែលរាជរដ្ឋាភិបាល នីតិកាលទី៧ ទើបតែចូលកាន់តួនាទីបានជាង១ឆ្នាំ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ