ភ្នំពេញ  ៖  ក្រសួងសាធារណការ  និងដឹកជញ្ជូន  បានជូនដំណឹង  ដល់ប្រជាពលរដ្ឋថា   នាថ្ងៃទី១  ខែឧសភា  ឆ្នាំ២០២០  ស្អែកនេះ  មណ្ឌលផ្តល់បណ្ណបេីកបរ  អ៉ីអន១  និងអ៉ីអន២  និងគ្រប់មជ្ឈមណ្ឌលត្រួតពិនិត្យបច្ចេកទេសយានយន្ត  (ឆៀក)  ទាំងអស់ដំណេីរការធម្មតា  ដេីម្បីសម្រួលនឹងពន្លឿនការផ្តល់សេវាជូនប្រជាពលរដ្ឋ។

យោងតាម គេហទំព័រ ហ្វេសប៊ុក របស់  ក្រសួង សាធារណការ  នៅថ្ងៃទី៣០  មេសា  ថា  " អាស្រ័យ ដូចបានជម្រាបជូនខាងលេីនេះ បងប្អូនប្រជាពលរដ្ឋអាចជ្រាបជាព័ត៌មាន  និងអាចយករថយន្តរបស់ខ្លួនទៅធ្វេីការត្រួតពិនិត្យបច្ចេកទេសយានយន្ត  និងប្តូរបណ្ណបេីកបរតាមទីតាំងដែលបានរៀបរាប់ខាងលេីនេះបាន"។ 

សូមជម្រាបថា បច្ចុប្បន្ន មជ្ឈមណ្ឌល  ឆៀក  រថយន្ត  មានចំនួន ៥ទីតាំងនៅក្នុងរាជធានីភ្នំពេញ (នៅផ្លូវ៥៩៨-ផ្លូវជាសុផារ៉ា, នៅបឹងបៃតងផ្លូវឧកញ៉ា ម៉ុង រិទ្ធី, នៅចំការដូង, នៅផ្លូវជាតិ៦អា និងនៅបឹងស្នោ) និង ៩ទីតាំទៀត នៅខេត្ត ព្រះវិហារ, រតនគីរី, ក្រចេះ, សៀមរាប, បាត់ដំបង, កំពង់ស្ពឺ, ព្រះសីហនុ, កំពង់ចាម និង កំពង់ឆ្នាំង និងរថយន្តឆៀកចល័ត ៣៕ E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ