ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែមេសានេះ បានចេញសេចក្តីជូនដំណឹងថា ឯកសារចំនួនពីរសំខាន់ៗ ដែលត្រូវដាក់តាមខ្លួនពេលបើកបើក គឺប័ណ្ណបើកបរ (ច្បាប់ដើម) និងលិខិតអាជីវកម្មចំពោះក្រុមហ៊ុន (ច្បាប់ដើម)។
ដោយឡែកចំពោះឯកសារផ្សេងៗទៀតដូចជា កាតសម្គាល់យានយន្ត(កាតគ្រី)អាចធ្វើការចម្លង ដោយគ្រាន់តែបញ្ជាក់ពីអាជ្ញាធរដែនដីដែលពាក់ព័ន្ធតែប៉ុណ្ណោះ។
គួរបញ្ជាក់ថាការចេញនូវសេចក្តីជូនដំណឹងនេះ ធ្វើឡើងខណៈសមត្ថកិច្ចនឹងចា ប់ផ្តើមរឹតបន្តឹងច្បាប់ ចរាចរ ណ៍ផ្លូវគោក នៅថ្ងៃទី០១ ខែឧសភា ដោយការផាកពិន័យនឹងត្រូវគុណពី៣ទៅ៥ដង នៃអនុក្រឹត្យចាស់៕SP