(មានវីដេអូ) Chelsea បានយកឈ្នះទៅលើ Leeds United ៣-១ ខណៈដែរ Man U បានយកឈ្នះ West Ham ៣-១ ដូចគ្នាដែរ
អង់គ្លេស៖ Chelsea បានយកឈ្នះទៅលើ Leeds United ៣-១ កាលពីយប់មិញ ប៉ុន្តែបើនិយាយគ្រាប់បាល់នាំមុខគឺក្រុមភ្ញៀវជាអ្នកធ្វើបានមុននៅនាទីទី ៤។
ពេលនោះក្រោយពី Bamford អាចរកបានមួយគ្រាប់ឲ្យ Leeds នៅមុខអ្នកគាំទ្រ ២ ០០០ នាក់ក្នុងកីឡដ្ឋាន Stamford Bridge ក៏ធ្វើឲ្យតោខៀវរាងស្រងាក.ចិត្តបន្តិចដែរ ហើយជាពិសេសនោះគឺខក.ចិត្តនៅពេលដែល Timo Werner ក្លាយទៅជាអ្នកដែល Clear បាល់របស់ Olivier Giroud មិនឲ្យបញ្ចូលទី។
តោខៀវ Chelsea ក៏បានធ្វើការសម្រុកយ៉ាងខ្លាំង ហើយនៅនាទី២៧ បានស៊ុតបញ្ជូលទៅ១គ្រាប់តាមស្មើវិញ ដោយកីឡាករសញ្ជាតិបារាំង Olivier Giroud។ ចូលដល់ទី២ ក្រុមតោខៀវក៏រកបាន២គ្រាប់បន្ថែមទៀត ធ្វើបានដោយកីឡាករខ្សែការពារ Zouma នៅនាទី៦១ និង១គ្រាប់ទៀត ជិតបញ្ចាប់ការប្រកួតទៅហើយ កីឡាករសញ្ជាតិអាមេរិក Pulisic បានស៊ុតគ្រាប់បាល់ជ័យជំនះ៣ទល់១ ទៅលើក្រុម Leeds United។
ដោយឡែក Man U ក៏បានយកឈ្នះក្រុម West Ham ៣-១ កាលពីយប់មិញ នៅមុខអ្នកទស្សនាប្រមាណ ២ ០០០នាក់ នៅក្នុងកីឡាដ្ឋាន London Stadium។
នៅតង់ទី១ ក្រុមបិសាចក្រហម ហាក់មិនសូវធ្វើបានល្អសោះ ធ្វើអោយក្រុមម្ចាស់ផ្ទះធ្វើការសម្រុកយ៉ាងខ្លាំង ដោយនៅនាទី៣៨ ក៏បានស៊ុតទម្លុះសំណាញ់ទី១គ្រាប់ដោយកីឡាករ Soucek ។ ចូលតង់ទី២ ក្រុមបិសាចក្រហម ក៏បានប្ដូរកីឡាករ ចំនួន៣រូប ហើយទម្រង់លេងក៏បានប្រសើរឡើងវិញ ក្នុងនោះដែរ ក្រុមបិសាចក្រហម ក៏ស៊ុតបាន៣គ្រាប់ ទៅលើក្រុម West Ham ហើយសម្រាប់គ្រាប់ទី១ ធ្វើបានដោយកីឡាករ Pogba គ្រាប់ទី២ រកបានដោយកីឡាករវ័យក្មេង Greenwood និងគ្រាប់ទី៣ រកបានកីឡាករ Rashford។
គួរបញ្ជាក់ផងដែរថា ក្រុមតោខៀវ Chelsea កំពុងឈរលើកំពូលតារាងបណ្ដោះអាសន្ន មាន២២ពិន្ទុ ចំណែកឯ ក្រុមបិសាចក្រហម ឈរលេខរៀងទី៤ ដោយមាន១៩ពិន្ទុនៅក្នុងដៃ។