បរទេស៖ ខ្សែប្រយុទ្ធ Karim Benzema បានជួយឲ្យក្រុម Real Madrid យកឈ្នះ Moenchengladbach ក្នុងទឹកដីរបស់ខ្លួន ក្នុងលទ្ធផល ២ទល់០ ក៏បានកក់កៅអីមួយចេញពីពូល B នៃការប្រជែងពានរង្វាន់ក្របខណ្ឌលីគអឺរ៉ុប រដូវកាលនេះ ។

ការប្រជែងវគ្គចែកពូលប្រចាំពូល B ក្រុម Real រកបានត្រឹម ១០ពិន្ទុប៉ុណ្ណោះក្នុងការប្រកួតទាំង ៦លើកជាមួយក្រុមលេខ ២ប្រចាំពូល Monchengladbach រកបាន ៨ពិន្ទុស្មើក្រុម Shakhtar Donetsk តែលើសគ្រាប់ស៊ុត ខណៈនេះការប្រជែងយ៉ាងគ្រោះថ្នាក់របស់ Real Madrid បន្ទាប់ពីមានតែ ៧ពិន្ទុក្នុងប្រកួតទី៥ ឈរលេខ៣ ក្នុងពូល។

ក្នុងការប្រកួតចុងក្រោយរបស់ក្រុម Real Madrid ដែលបានយកឈ្នះក្រុម Monchengladbach ក្នុងនោះកីឡាករខ្សែប្រយុទ្ធ Benzema រកបាន ២គ្រាប់ម្នាក់ឯងពីការបញ្ជូនបាល់បានយ៉ាងល្អពីមិត្តរួមក្រុម Lucas Vazquez និង Rodrygo ដែលសុទតែប្រើក្បាលតែតបញ្ចូលទីរបស់ កីឡាករសញ្ជាតិរូបនេះបានយ៉ាងល្អ៕

គួរបញ្ជាក់ផងដែរថា Real Madrid និង Monchengladbach បានដឹកដែគ្នាឡើងទៅវគ្គ១៦ក្រុមចុងក្រោយ UEFA Champions League ទោះបីក្រុម Monchengladbach បានចាញ់ម្ចាស់ផ្ទះ២ទល់០ក៏ដោយ ដោយសារ ២ក្រុមទៀតនៅក្នុងពូលជាមួយគ្នា គឺ Shakhtar Donetsk បានត្រឹមស្មើគ្នាជាមួយ Inter Milan ប៉ុណ្ណោះ។

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ