បរទេស៖ ក្រុមការពារជើងឯក UEFA Champions League Bayern Munich បញ្ចប់ការប្រកួតពូល A ដោយផ្ដួល Lokomotiv Moscow ២-០ កាលពីយប់មិញតាមរយៈគ្រាប់បាល់របស់ Niklas Sule ក្នុងនាទី៦៣ និង Choupo-Moting ក្នុងនាទី៨០។

មកទល់ពេលនេះ Bayern លេងមិនចាញ់១៧ប្រកួតជាប់គ្នាក្នុងពាន UCL ដោយពួកគេបានឈ្នះទាំង១១ប្រកួតតាំងពីវគ្គដំបូងរហូតដល់ថ្ងៃលើកពានរដូវកាលមុន ហើយរដូវកាលនេះពួកគេឈ្នះ៥ដងនិងស្មើ១ដងក្នុងពូល។

ក្រុមលោក Hansi Flick យប់មិញគ្មានខ្សែប្រយុទ្ធ Robert Lewandowski ឡើយដោយសាររបួសសាច់ដុំ។ ដោយឡែក Atletico Madrid បានលេខ២ក្នុងពូល ក្រោយឈ្នះ២-០លើ Red Bull Salzburg។

យ៉ាងណាមិញ ក្រុមSalzburg ធ្លាក់ទៅលេងពាន Europa League វគ្គ៣២ក្រុមចុងក្រោយ ដោយមាន៤ពិន្ទុពី៦ប្រកួត ចំណែក Lokomotiv Moscow ហាលហាវពីពានអឺរ៉ុបត្រឹមនេះ ដ្បិតមានតែ៣ពិន្ទុ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ