(មានវីដេអូ) Arsenal បានយកឈ្នះ Rapid Vienna ៤ទល់១ នៅថ្ងៃអ្នកគាំទ្រវិលទៅទស្សនាវិញ ខណៈ Tottenham ទៅវគ្គបន្ត
បរទេស៖ សម្រាប់រយៈពេល២៧០ថ្ងៃ អ្នកគាំទ្រត្រូវបានអនុញ្ញាតឲ្យវិលទៅកាន់ទីលានក្របខ័ណ្ឌ Premier League វិញ ខណៈដែលក្រុម Arsenal បានស្វាគមន៍អ្នកគាំទ្រចំនួន២០០០នាក់ ក្នុងកីឡដ្ឋាន Emirates ក្នុងពេលពួកគេដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ៤-១ លើក្រុម Rapid Vienna ក្នុងការប្រកួតក្របខ័ណ្ឌ Europa League កាលពីថ្ងៃព្រហស្បតិ៍។
លោក Mikel Arteta គ្រូបង្វឹករបស់ Arsenal បានឲ្យដឹងថា៖ «ខ្ញុំពិតជារីករាយណាស់ក្នុងការស្វាគមន៍អ្នកគាំទ្រត្រឡប់មកវិញ។ ពួកគេធ្វើឲ្យមានាករប្រែប្រួល។ យើងមានអ្នកគាំទ្រ២០០០នាក់ ប៉ុន្តែ ពួកគេបានស្រែកឮៗ ហើយពួកគេបានផ្តល់នូវការគាំទ្រដល់ក្រុមនេះ ហេតុនេះ សូមថ្លែងអំណរគុណដល់ពួកគាត់ចំពោះការមកទស្សនា និងការខិតខំប្រែងប្រែងនេះ»។
ជាមួយគ្នានេះ ក្រុម Tottenham ដែលកំពុងនាំមុខលើតារាង Premier League បានទទួលលទ្ធផលស្មើ ៣-៣ ទាំងលំបាកនៅលើទឹកដីក្រុម LASK ដើម្បីកក់កៅអីរបស់ខ្លួនទៅវគ្គបន្តនៃក្របខ័ណ្ឌ Europa League។ លទ្ធផលនៅក្នុងប្រទេសអូទ្រីសនេះ ក៏បានជួយឲ្យក្រុម Antwerp ទៅវគ្គ៣២ក្រុមចុងក្រោយពីពូល J ផងដែរ៕