ថ្ងៃសៅរ៍ ២ កើតខែអស្សុជឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញាឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សស្នាក់ការអូរអំបិល ក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ភូមិសាស្ត្រខេត្តឧត្ដរមានជ័យ បានសហការជាមួយជាមួយកម្លាំងល្បាតប្រចាំនៅស្នាក់ការអង្គការអភិរក្សសត្វព្រៃកម្ពុជា និងអភិរក្សសត្វដំរី បានចុះល្បាតចាប់ពីក្រោយស្នាក់ការអង្គការរហូតដល់ចំណុចត្រពាំងតាសាររ៉ូបានប្រទះឃើញសាកសពសត្វខ្ទីងមួយក្បាលបានស្លាប់នៅក្បែរមាត់ត្រពាំងនោះ។

បើតាមការសន្និដ្ឋានរបស់ក្រុមល្បាត សត្វខ្ទីងបានស្លាប់ប្រមាណជា ២ខែមុន ដោយបន្សល់នៅតែគ្រោងឆ្អឹង។

សូមបញ្ជាក់ផងដែរថា ក្បាលនិងគ្រោងឆ្អឹងមួយផ្នែកត្រូវបានបាត់នៅសល់មួយផ្នែក។ ក្រុមការងារល្បាត បានប្រមូលគ្រោងឆ្អឹងដែលនៅសល់យកមករក្សាទុកនៅស្នាក់ការ អង្គការអភិរក្សសត្វព្រៃកម្ពុជា និងអនុរក្សសត្វដំរី៕SS

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ