ឃើញសម្បុកសត្វក្រៀលមួយ នៅដែនជម្រកសត្វព្រៃលំផាត់ ដែលត្រូវសត្វជ្រូកព្រៃបំផ្លាញសល់តែបំណែកសម្បកពង
រតនគីរី៖អង្គការ BirdLife បានឱ្យដឹងថា ក្នុងរដូវកាលពងកូនឆ្នាំ២០១នេះ សម្បុកសត្វក្រៀលទីមួយ ត្រូវបានរកឃើញដោយក្រុមការងារសិក្សាជីវចម្រុះនៃអង្គការ Bird Life នៅដែនជម្រកសត្វព្រៃលំផាត់កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ដោយមានស៊ុតចំនួន ០២។ នេះជាសម្បុកទីពីរ ដែលបានរកឃើញក្នុងដែនជម្រកសត្វព្រៃលំផាតក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ដោយសម្បុកទី១ ត្រូវបានរកឃើញកាលពីឆ្នាំ២០១៩ ហើយទទួលបរាជ័យដោយសារមានការចូលលួចស៊ុតពីសម្បុក។
ក្រោយពីបានរកឃើញបុគ្គលិកទីវាលរបស់អង្គការ Bird Life បានធ្វើការអង្កេតតាមដានជាប្រចាំ និងសម្រេចចិត្តជួលសមាជិកសហគមន៍ធ្វើការយាមសម្បុក ប៉ុន្តែគួរឱ្យសោកស្តាយ ថ្ងៃដែលសហគមន៍ចាប់ផ្តើមយាមសម្បុកក្រៀលនេះ ត្រូវក៏ត្រូវបានបរាជ័យដោយមានឃើញបំណែកសម្បកពង និងសម្បុកស្ថិតក្នុងសភាពបំផ្លាញ។ តាមការពិនិត្យទៅលើស្ថានភាពសម្បុក និង បរិវេណជុំវិញ ក្រុមការងារបានសន្និដ្ឋានថា សម្បុកក្រៀលនេះបរាជ័យដោយសារសត្វជ្រូកព្រៃចូលស៊ីពង ដោយសារឃើញមា នដានជ្រូកឈ្មូសនៅក្បែរសម្បុក។
អង្គការ Bird Life និងឧទ្យានុរក្ស ដែនជម្រកសត្វព្រៃលំផាត់ នៃមន្ទីរបរិស្ថានខេត្តរតនគិរី កំពុងប្រឹងប្រែ ងការពារទីជម្រកទាំងនេះយ៉ាងសកម្ម ។ ដូច្នេះយើងទាំងអស់គ្នា ត្រូវតែចូលរួមការពារសត្វក្រៀល ដែល កំពុងរងគ្រោះឈានទៅផុតពូជលើលោកនេះហើយ៕SP