ភូមា៖ របប​យោធា​មី​យ៉ា​ន​ម៉ា​នឹង​ប្រហារជីវិត​អតីត​សមាជិក​គណបក្ស​របស់​មេដឹកនាំ​ស៊ី​វិល ​លោកស្រី អ៊ុ​ង​សាន ស៊ូ​ជី  និង​សកម្មជន​ប្រជាធិបតេយ្យ​ដ៏​លេចធ្លោ​ម្នាក់​ទៀត ដែល​អ្នក​ទាំង​ពីរ​ត្រូវ​បាន​កាត់​ទោស​​​ពី​បទ​ភេ​រវ​កម្ម ដែល​វា​គឺជា​ការ​ប្រហារ​ជី​វិត​លើក​ដំបូង​របស់​មី​យ៉ា​ន​ម៉ា​ ចាប់តាំងពី​ឆ្នាំ​១​៩​៩០​មក​។ នេះ​បើ​យោ​ង​តាម​ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP កា​លពី​ថ្ងៃ​សុក្រ ទី៣ ខែ​មិ​ថុនា​។

 

មនុស្ស​ចំនួន៤​នាក់ រួម​មាន​អតីត​សមាជិក​សភា​គឺ​លោក Phyo Zeya Thaw និង​សកម្មជន​ប្រជាធិ​បតេ​យ្យ​លោក Ko Jimmy ដែល​ត្រូវ​បាន​កាត់ទោស​ប្រហារជីវិត នឹង​ត្រូវ​ធ្វើការ​ព្យួរ​កតាម​និ​តិ​វិធី​របស់​ពន្ធ​នា​គារ​។

 របប​យោធា​មី​យ៉ា​ន​ម៉ា បាន​កាត់ទោស​ប្រហារជីវិត​សកម្មជន​ប្រឆាំង​រដ្ឋប្រហារ​ជា​ច្រើន​នាក់ ដែល​វា​ជា​ផ្នែក​មួយ​នៃ​ការ​បង្ក្រាប​លើ​ការ​មិន​ពេញ​ចិត្តការ​ដឹកនាំ​របស់​ខ្លួន និង​ការ​ដណ្តើម​អំណាច​កាលពី​ឆ្នាំ​មុន​។ នេះ​ជា​ការ​ប្រហារជីវិត​លើក​ដំបូង​ហើយ​ក្នុង​រយៈពេល​ជាង៣​ទសវត្សរ៍​ចុង​ក្រោយ​។

 

លោក Phyo Zeya Thaw អ​តី​សមាជិក​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ ដែល​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ខែ​វិ​ច្ឆ​កា ត្រូវ​បាន​កាត់ទោស​ប្រហារជីវិត​កាលពី​ខែមករា ពី​បទ​ឧ​ក្រិ​.​ដ្ឋ​កម្ម​យោង​តាម​ច្បាប់​ប្រឆាំង​ប្រឆាំង​អំពើ​ភេរ​កម្ម​។ ចំណែក​សកម្មជន​ប្រជាធិបតេយ្យ​ដ៏​លេចធ្លោ Ko Jimmy ទទួល​បានការ​កាត់ទោស​ដូច​គ្នា​ពី​សាលាក្តី​យោធា​៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ