មីយ៉ាន់ម៉ា៖តុលាការនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលគ្រប់គ្រងដោយយោធា បានកាត់ទោសដាក់ពន្ធនា​គាររយៈពេល ១៤៨ឆ្នាំ ដល់អតីតសមាជិកសភាមកពីគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) ដែលត្រូវបានទម្លាក់ ដោយបន្ថែមទៅលើការកាត់ទោសពីមុន ដែលឥឡូវនេះនឹងឃើញ Win Myint Hlaing អាយុ ៥២ ឆ្នាំ ចំណាយសរុប១៧៣ ឆ្នាំ​ជាប់​ពន្ធនាគារ។នេះបើតាមការចេញផ្សាយ​ដោយសា រព័ត៌មានAljazeera នៅថ្ងៃទី ៣ ខែវិច្ឆិការ ឆ្នាំ២០២២។

 

ការកាត់ទោសរូបលោក Win Myint Hlaing នេះ គឺបន្ទាប់ពីមានបទចោទប្រកាន់ពីអំពើភេរវកម្ម ​កា​​រជាប់ពន្ធនាគាររយៈពេលវែងបំផុតសម្រាប់សមាជិកណាមួយនៃរដ្ឋាភិបាលរបស់លោកស្រី Aung San Suu Kyi និងគណបក្ស NLD ចាប់តាំងពីយោធាបានដណ្តើមអំណាចក្នុងខែកុម្ភៈ ឆ្នាំ២០២១។

 

មានបុរសម្នាក់លើកឡើងពាក់ព័ន្ធទៅនឹងបញ្ហានេះ ក្នុងលក្ខខណ្ឌអនាមិក ដោយសា​រខ្លាចមា​នការចា​ប់ខ្លួ​នជននោះបាននិយាយថា លោក Win Myint Hlain ត្រូវបានកាត់ទោសរួចហើយកាលពីខែមីនា មេសា និងខែមិថុនា ពីបទញុះញង់ និងអំពើភេរវកម្ម ដែលគាត់បានទទួលការកាត់ទោសសរុបចំនួន២៥ឆ្នាំ។

ប្រព័ន្ធផ្សព្វផ្សាយ Global New Light of Myanmar ដែលគ្រប់គ្រងដោយយោធាបា​នរាយការណ៍​កា​ល​ពីឆ្នាំមុនថា លោក Win Myint Hlaing ស្ថិតក្រោមការបញ្ជារបស់អង្គភាពកងកម្លាំងការ​ពារប្រជា​ជនក្នុ​ងស្រុក (PDF)

 

គួររំលឹកផងដែរថា លោកស្រី អ៊ុងសាន ស៊ូជី ដែលត្រូវបានចាប់ខ្លួន​​នៅថ្ងៃដែលក​ងទ័ពដណ្តើ​មអំ ណាចនោះ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល២៦ ឆ្នាំ ក្រោ​មបទចោទប្រកា​​ន់ អ្នកគាំទ្រ របស់នាងថាបានប្រឌិតដើម្បីបង្ខូចកេរ្តិ៍ឈ្មោះលោកស្រី និងរារាំងលោកស្រីពីកា​​រឈរឈ្មោះ ក្នុងការបោះឆ្នោត៕SP

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ