មីយ៉ាន់ម៉ា៖ មេដឹកនាំរ៉ូម៉ាំងកាតូលិករបស់ប្រទេសមីយ៉ាន់ម៉ា បានអំពាវនាវឱ្យបញ្ចប់ការវាយប្រហារនៅតាមកន្លែងគោរពបូជានានា បន្ទាប់ពីលោកបាននិយាយថា មនុស្ស ៤ នាក់បានស្លាប់ និងច្រើនជាង ៨ នាក់ បានរងរបួស នៅពេលដែលក្រុមស្ត្រីនិងកុមារភាគច្រើនកំពុងរកកន្លែងជ្រកកោននៅក្នុងព្រះវិហារមួយ អំឡុងពេលប្រយុទ្ធគ្នានៅសប្តាហ៍នេះ។

នេះបើយោងតាមរបាយការណ៍របស់ប្រជាពលរដ្ឋនិងប្រព័ន្ធផ្សព្វផ្សាយបានអោយដឹងថា ជម្លោះរវាងកងទ័ព និងកងកំលាំងប្រឆាំងនឹងការគ្រប់គ្រងយោធា បានកើនឡើងនៅប៉ុន្មានថ្ងៃថ្មីៗនេះ នៅភាគខាងកើតប្រទេសមីយ៉ាន់ម៉ា ក្បែរព្រំដែនសាន និងខាយ៉ា ដោយកម្លាំងសន្តិសុខរាប់សិបនាក់ និងយុទ្ធជនក្នុងតំបន់ ត្រូវបានសម្លាប់។ ជនស៊ីវិលរាប់ពាន់នាក់ក៏បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ ដោយសារការប្រយុទ្ធគ្នា និងបានរងគ្រោះថ្នាក់ផងដែរ។


ជាមួយគ្នានេះដែរ ព្រះវិហារនៅក្នុងស្រុក Loikaw រដ្ឋធានីនៃរដ្ឋខាយ៉ា ជាប់ព្រំប្រទល់ប្រទេសថៃ បានទទួលរងនូវការខូចខាតយ៉ាងច្រើនក្នុងការវាយប្រហារនៅយប់ថ្ងៃអាទិត្យ។ ការវាយប្រហារនេះបានជំរុញឱ្យប្រជាជនភៀសខ្លួនចូលទៅក្នុងព្រៃ ដោយមានមនុស្សជាង ២០.០០០ នាក់ កំពុងភៀសខ្លួន។

អ្នកស្រុកម្នាក់នៅតំបន់នោះដែលព្យាយាមជួយប្រជាជនដែលផ្លាស់ប្តូរទីលំនៅ បានធ្វើការប៉ាន់ប្រមាណកាលពីថ្ងៃពុធថា ចំនួនអ្នកដែលបានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេឥឡូវនេះបានកើនឡើងដល់ចន្លោះពី ៣០.០០០ ទៅ ៥០,០០០ នាក់ ហើយនៅតែកំពុងប្រើប្រាស់ព្រះវិហារដើម្បីជ្រកកោននៅទីនោះ។ 


គួររលឹកថា យោងតាមសមាគមជំនួយសម្រាប់ក្រុមសកម្មជនអ្នកទោសនយោបាយ បានរាយការណ៍ថា មានមនុស្សស្លាប់ជាង ៨០០ នាក់ហើយ ចាប់តាំងពីរបបសឹកយោធាផ្តួលរំលំរបបប្រជាធិបតេយ្យ ដែលដឹកនាំដោយ លោកស្រី អ៊ុងសាន ស៊ូជី។ ប៉ុន្តែខាងយោធាបានជំទាស់នឹងតួលេខនេះ និងមេដឹកនាំរដ្ឋប្រហារ លោកMin Aung Hlaing ថ្មីៗនេះបាននិយាយថា មនុស្សប្រហែល ៣០០ នាក់ ត្រូវបានសម្លាប់នៅក្នុងភាពចលាចល រួមទាំងប៉ូលីសចំនួន ៤៧ នាក់។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ