ឥណ្ឌា៖ យ៉ាងហោចណាស់មានកម្មករចំនួន៩នាក់បានស្លាប់ និងជាច្រើននាក់ទៀតទទួលរងរបួសនៅក្នុងហេតុការណ៍ផ្ទុះនៅឯឃ្លាំងវេចខ្ចប់សារធាតុផ្ទុះក្នុងរោងចក្រផលិតគ្រាប់រំសេវមួយកន្លែង ក្នុងតំបន់រដ្ឋភាគកណ្តាលរបស់ប្រទេសឥណ្ឌាកាលពីថ្ងៃអាទិត្យ ខណៈសមាជិកគ្រួសាររបស់ជនរងគ្រោះបាននាំគ្នាទាមទាររកមូលហេតុពិតប្រាកដ រួមនិងស្ថានភាពរបស់ជនរងគ្រោះបន្ទាប់ពីទទួលបានការបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។

ឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោងប្រហែលជា ៨៖៣០នាទីព្រឹក នៅឯទីតាំងរោងចក្រផលិតគ្រឿងផ្ទុះមួយកន្លែងដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Solar Industries របស់ប្រទេសឥណ្ឌា ខណៈការស៊ើបអង្កេតកំពុងតែធ្វើឡើងនៅឯទីតាំងកើតហេតុ។

យោងតាមការបញ្ជាក់របស់អាជ្ញាធរឥណ្ឌា បានឱ្យដឹងថា ទីតាំងរោងចក្ររបស់ក្រុម Solar Industries ខាងលើនេះ ជាទីតាំងកែច្នៃនិងផលិតសារធាតុផ្ទុះសម្រាប់បម្រើក្នុងវិស័យឧស្សាហកម្មនិងយោធា ដោយរួមមានសារធាតុបង្កប្រតិកម្ម និងក្បាលគ្រាប់សំណរផ្សេងៗ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ