ប្រទេសឥណ្ឌា៖ការផ្ទុះឡើងនៃជំងឺគ្រុនឈាមត្រូវបានគេសង្ស័យថា បានសម្លាប់មនុស្សជាច្រើននាក់នៅក្នុងរដ្ឋ Uttar Pradesh  ភាគខាងជើងនៃប្រទេសឥណ្ឌា ចាប់តាំងពីដើមខែកញ្ញាមក ហើយអាជ្ញាធរ បានចាប់ផ្តើមយុទ្ធនាការមួយដើម្បីបំផ្លាញជម្រកមូសពង។នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២១។

មានមនុស្សយ៉ាងតិច៥៨នាក់ដែលភាគច្រើនជាកុមារ បានស្លាប់បាត់បង់ជីវិត។ ករណីនេះបាននាំអោ យកើតមានការបារម្ភថា រដ្ឋ Uttar Pradesh ស្ថិតនៅក្នុងពេលវេលាផ្ទុះជំងឺគ្រុនឈាមដ៏អាក្រក់ បំផុតមិនធ្លាប់មានក្នុងរយៈកាលជាច្រើនឆ្នាំកន្លងមកនេះ។មន្ទីរពេទ្យជាច្រើននៅក្នុងរដ្ឋមួយនេះ បានបង្កើតទីកន្លែងព្យាបាលពិសេសសម្រាប់អ្នកជំងឺគ្រុនឈាម។

វេជ្ជបណ្ឌិត Prasanna Kumar  បានលើកឡើងយ៉ាងដូច្នេះ «យើង បានបែងចែកទីកន្លែងព្យាបាល ដែលមានគ្រែសម្រាប់អ្នកជំងឺគ្រុនឈាមចំនួន២០»។

មន្រ្តីរដ្ឋាភិបាលម្នាក់បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថាក្មេងៗជាច្រើនអាចស្លាប់ដោយសារឳពុក ម្តាយក្រីក្ររបស់ពួកគេមិនបានបាននាំពួកគេទៅរកគ្រូពេទ្យហើយ ស្ថានភាពរបស់ពួកគេកាន់តែអាក្រក់ទៅ ៗ ។

សូមបញ្ជាក់ ការស្លាប់ដោយសារជំងឺគ្រុនឈាមទូទាំងប្រទេសបានធ្លាក់ចុះដល់កម្រិតទាប ៥៦ ឆ្នាំកាលពីឆ្នាំមុន។ រដ្ឋអ៊ុតតាប្រាដេសដែលមានប្រជាជនជិត ២២០ លាននាក់បានរាយការណ៍ពីការស្លាប់ដោយសារជំងឺគ្រុនឈាមចំនួន ៤២ នៅឆ្នាំ ២០១៦ ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០១៥ ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ