នេប៉ាល់៖ យោធានេប៉ាល់ បានល្បាតតាមផ្លូវ នៅថ្ងៃទី១០ កញ្ញា ដើម្បីស្ដារឡើងវិញនូវសណ្តាប់ធ្នាប់ បន្ទាប់ពីអ្នកបាតុកម្មបានដុតអគាររដ្ឋសភា និងបង្ខំឱ្យនាយករដ្ឋមន្ត្រីលាលែង ក្នុងហិង្សាដ៏ធ្ងន់ធ្ងរបំផុតក្នុងរយៈពេល ២០ឆ្នាំ។

កងទ័ពនេប៉ាល់បានល្បាតតាមផ្លូវក្នុងក្រុង កដ្ឋមណ្ឌូ នៅពីថ្ងៃទី ១០ កញ្ញា ដើម្បីព្យាយាមស្ដារឡើងវិញនូវសណ្តាប់ធ្នាប់ បន្ទាប់ពីអ្នកបាតុកម្មបានដុតអគាររដ្ឋសភា និងបង្ខំឲ្យនាយករដ្ឋមន្ត្រីលាលែងចេញពីតំណែង ក្នុងហិង្សាដ៏ធ្ងន់ធ្ងរបំផុតក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ។ការធ្លាក់ចុះយ៉ាងរហ័សទៅក្នុងភាពវឹកវរ បានធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើល ខណៈកងទ័ពនេប៉ាល់បានព្រមានការប្រឆាំងនឹង សកម្មភាពណាដែលអាចនាំឲ្យប្រទេសធ្លាក់ចូលក្នុងភាពវឹកវរ និងអស្ថិរភាព។ 

សូមបញ្ជាក់ផងដែរថា បាតុកម្មនៅនេប៉ាល់នេះបានចាប់ផ្តើមកាលពីថ្ងៃទី៨ ខែកញ្ញា នៅរដ្ឋធានីកដ្ឋមណ្ឌូ។ ប្រជាពលរដ្ឋបានចេញមកលើផ្លូវដើម្បីធ្វើបាតុកម្ម ដោយសារការហាមឃាត់ប្រើបណ្តាញសង្គម និងអំពើពុករលួយរបស់រដ្ឋាភិបាល។ ការតវ៉ានេះបានរីករាលដាលទៅទូទាំងប្រទេស និងក្លាយជាការប្រឆាំងដ៏ហិង្សា បន្ទាប់ពីកងកម្លាំងសន្តិសុខបានប្រើវិធានការបង្ក្រាប ដោយធ្វើឲ្យយ៉ាងហោចណាស់មនុស្ស ១៩ នាក់បានស្លាប់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ