ហុងកុង៖ មនុស្ស៤៧ នាក់ត្រូវបានកាត់ទោសពីបទបំពានច្បាប់សន្តិសុខជាតិដ៏ចម្រូងចម្រាសរបស់ហុងកុង រាប់បញ្ចូលទាំងឥស្សរជនគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏លេចធ្លោមួយចំនួនរបស់ទីក្រុង ដូចជាសកម្មជន Joshua Wong និង Benny Tai ជាដើម។

ក្រុមអ្នករិះគន់និយាយថា ច្បាប់សន្តិសុខជាតិត្រូវបានគេប្រើជាឧបករណ៍ដើម្បីកម្ទេចអ្នកប្រឆាំង ក៏ប៉ុន្តែអាជ្ញាធរចិន និងហុងកុង បានអះអាងថា ការអនុវត្តច្បាប់នេះ ដើម្បីរក្សានិង ដើម្បីទប់ស្កាត់ភាពចលាចល។


នៅថ្ងៃច័ន្ទ ក្រុមអ្នកគាំទ្រជាច្រើនត្រូវបានគេឃើញនៅខាងក្រៅតុលាការ West Kowloon Magistrates ដែលជាកន្លែងសវនាការកំពុងប្រព្រឹត្តទៅ។ក្រុមបាតុករមួយក្រុមតូចក៏បានប្រមូលផ្តុំគ្នានៅខាងក្រៅតុលាការផងដែរ ដោយបានកាន់បដាមួយដែលរៀបរាប់ថា «ការបង្រ្កាបគឺគ្មានការអៀនខ្មាស»។

សូមបញ្ជាក់ថា ច្បាប់សន្តិសុខជាតិថ្មីនេះ នឹងមានកំណត់បទល្មើសចំនួនជាង៤០ ដែលពាក់ព័ន្ធនឹងចំណុចធំៗ៤ មានដូចជា បទល្មើសក្បត់ជាតិ បទល្មើសបំបែកទឹកដី បទល្មើសភេរវកម្ម និង បទល្មើសឃុបឃិតជាមួយបរទេស។


គួររំលឹកថា មាត្រា២៣ នៃច្បាប់គ្រិះហុងកុង ដែលប្រៀបបីដូចជារដ្ឋធម្មនុញ្ញហុងកុងនោះ បានចែងអំពីបទល្មើសមួយចំនួន មានជាអាទិ៍ អំពើក្បត់ជាតិ ការបំបែកទឹកដី និងការធ្វើវិទ្ធំង្សនាជាដើម។ មាត្រានេះ បានកំណត់ផងដែរ ហាមឃាត់ក្រុមចលនានយោបាយបរទេស មិនឲ្យលូកដៃចូលមកក្នុងសកម្មភាពនយោបាយហុងកុង និងហាមឃាត់ក្រុមនយោបាយហុងកុងទាំងអស់ មិនឲ្យមានទំនាក់ទំនងជាមួយនឹងស្ថាប័ននយោបាយប្រទេសផ្សេង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ