អង្គការសុខភាពសត្វពិភពលោក៖ទីក្រុងហុងកុងកំពុងមានការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្រ្វិកនៅក្នុងកសិដ្ឋានក្បែរព្រំដែន
1 ឆ្នាំ មុន
ហុងកុង៖អង្គការសុខភាពសត្វពិភពលោក (Woah) បានឲ្យដឹងថា ទីក្រុងហុងកុងកំពុងមានការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្រ្វិកនៅក្នុងកសិដ្ឋានក្បែរព្រំដែនរបស់ខ្លួនជាមួយប្រទេសចិនដីគោកកាលពីថ្ងៃចន្ទ ទី ១៣ ខែកុម្ភៈ ។
គំរូដែលយកចេញពីកសិដ្ឋានចិញ្ចឹមជ្រូកក្នុងស្រុកបានធ្វើតេស្តវិជ្ជមានចំពោះវីរុស ហើយជ្រូកចំនួន ៤៥ ក្បាលស្លាប់ដោយសារតែការផ្ទុះឡើងនៃជំងឺប៉េស្ដ ។ រីឯកសិដ្ឋានចិញ្ចឹមជ្រូកចំនួន ៥ កន្លែងទៀតស្ថិតនៅចម្ងាយ ៣ គីឡូម៉ែត្រពីកសិដ្ឋានកំពុងធ្វើការត្រួតពិនិត្យ ប៉ុន្តែមិនទាន់រកឃើញភាពមិនប្រក្រតីណាមួយឡើយ ។
ជំងឺប៉េស្តជ្រូកអាហ្រ្វិកឆ្លងខ្លាំងលេីសត្វជ្រូកដែលបណ្តាលអោយឈឺនិងងាប់ច្រើន តែជំងឺនេះមិនបង្កអោយមានផលប៉ះពាល់ដល់សុខភាពឬហានិភ័យដល់មនុស្សទេ ដូច្នេះវាមិនមែនជាបញ្ហាសុខភាពសាធារណ:ឡើយ ៕