ហុងកុង៖ ប៉ូលិសសន្តិសុខជាតិរបស់ហុងកុងកាលពីថ្ងៃពុធបានចាប់ខ្លួនលោក យ៉ូសែប ហ្សេន អាយុ 90 ឆ្នាំជាអ្នករិះគន់គណបក្សកុម្មុយនិស្តចិនយ៉ាងសកម្មមួយរូប។ លោកហ្សេន គឺស្ថិតក្នុងចំណោមសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យលំដាប់ខ្ពស់បួននាក់ដែលប៉ូលិសចាប់ខ្លួន ដោយបីនាក់ទៀតគឺ លោក Denise Ho អតីតសមាជិកសភា Margaret Ng និងអ្នកសិក្សា Hui Po-keung នេះបើតាមក្រសួងការបរទេសសហរដ្ឋអាមេរិក។

ក្រោមសកម្មជន ត្រូវបានចាប់ខ្លួនដោយសង្ស័យថាមានការឃុបឃិតជាមួយកងកម្លាំងបរទេស ដែលជាការចោទប្រកាន់ក្រោមច្បាប់សន្តិសុខជាតិរបស់ទីក្រុង នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់កងកម្លាំងប៉ូលីសហុងកុង។ប៉ូលីសសន្តិសុខជាតិរបស់ទីក្រុងនេះបានចោទប្រកាន់អ្នកទាំងបួនបានស្នើឱ្យរដ្ឋាភិបាលបរទេសដាក់ទណ្ឌកម្មលើទីក្រុងហុងកុង ដែលវាជា ទង្វើដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ។ 

លោក ហ្សេន គឺជាអតីតបព្វជិតរ៉ូម៉ាំងកាតូលិកកំពូលនៅហុងកុង។ គាត់គឺជាអ្នករិះគន់ដែ រដ្ឋាភិបាលហុងកុង និងទីក្រុងប៉េកាំ ការចាប់ខ្លួននេះក៏ជំរុញឱ្យមានការថ្កោលទោសពីសហរដ្ឋអាមេរិក និងអឺរ៉ុបផងដែរ។

ពាក់ព័ន្ធករណីនេះ រដ្ឋាភិបាលហុងកុងបានបដិសេធម្តងហើយម្តងទៀតថា ច្បាប់ដែលដាក់ទោសទណ្ឌដល់អំពើអបគមន៍ វិទ្ធង្សនា ភេរវកម្ម និងការឃុបឃិតជាមួយកងកម្លាំងបរទេស បានរារាំងសេរីភាព ដោយអះអាងថា ជំនួសមកវិញថា ខ្លួនបានស្តារសណ្តាប់ធ្នាប់ក្នុងទីក្រុងឡើងវិញ ៕SO

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ