ប៉ូលីសហុងកុងនិងផ្តល់ប្រាក់រង្វាន់១លានដុល្លារ សម្រាប់ព័ត៌មានដែលឈាន ទៅរកការចាប់ខ្លួនសកម្មជន៨នាក់ពីបទបំពានសន្តិសុខជាតិ
1 ឆ្នាំ មុន
ហុងកុង៖នៅថ្ងៃចន្ទនេះ ប៉ូលីសហុងកុងបានចោទប្រកាន់សកម្មជន៨នាក់ ដែលរស់នៅក្រៅប្រទេស ពីបទបំពានសន្តិសុខជាតិធ្ងន់ធ្ងរ ក្នុងនោះ រួមមានការឃុបឃិតជាមួយបរទេស និងញុះញង់ឲ្យ មានចលនាប្រឆាំង និងផ្តល់ប្រាក់រង្វាន់១លានដុល្លារហុងកុង សម្រាប់ព័ត៌មានដែលឈាន ទៅរកការចាប់ខ្លួនសកម្មជនទាំងនេះ។
ប៉ូលីសបានប្រាប់សន្និសីទកាសែតមួយថា ជនជាប់ចោទគឺជាសកម្មជន Nathan Law, Anna Kwok និង Finn Lau អតីតសមាជិកសភា Dennis Kwok និង Ted Hui មេធាវី និងជាអ្នកប្រាជ្ញច្បាប់ Kevin Yam សហជីព Mung Siu-tat និងអ្នកអត្ថាធិប្បាយតាមអ៊ីនធឺណិត Yuan Gong-yi ប៉ូលីសបានប្រាប់សន្និសីទសារព័ត៌មានមួយ៕