ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានធ្វើការផ្ដាំដល់សិក្សានុសិស្សប្រឡងបាក់ឌុបទាំងអស់ ត្រូវជឿជាក់លើប្រព័ន្ធ នៃការរៀបចំការប្រឡងរបស់ក្រសួងអប់រំ យុវជន និងកីឡា រួមទាំងការកែវិញ្ញាសាជាដើម ដោយមិនក្លែងបន្លំនោះឡើយ។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តជូនសិស្សនិទ្ទេស A ឆ្នាំសិក្សា ២០២១-២០២២ នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ។


សូមរំលឹកថា ការលើកឡើងរបស់ សម្ដេចតេជោ ហ៊ុន សែន ដោយសារតែមានការលើកឡើងកន្លងទៅពីសិស្សដែលបានធ្លាក់ថា សូមឱ្យពិនិត្យមើលឡើងវិញលើវិញ្ញាសារបស់គាត់ឡើងវិញ ដោយគាត់មានជំនឿថា គាត់ប្រឡងជាប់ ប៉ុន្តែបែរជាធ្លាក់ ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «យើងធ្វើប្រព័ន្ធត្រឹមត្រូវហើយ មិនមានការក្លែងបន្លំពិន្ទុនោះទេ»។


សូមបញ្ជាក់ថា ការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬហៅបាក់ឌុប ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ មានបេក្ខជនប្រលងជាប់មានចំនួនជាង ៩ម៉ឺននាក់ ស្មើនឹងប្រមាណ ជិត ៧៣% នៃបេក្ខជនសរុប។ បេក្ខជនទទួលបាននិទ្ទេស A មានចំនួន ១,០៤៩នាក់, និទ្ទេស B មានចំនួន ៧,២៣២នាក់, និទ្ទេស C មានចំនួន ១៩,០៥៣នាក់, និទ្ទេស D មានចំនួន ៣១,១៦៦នាក់ និងនិទ្ទេស E មានចំនួន ៣២, ៤៥០នាក់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ